adverise with khmeread Unnamed %282%29

ឆក់​កណ្តុរ​ខុស​បច្ចេកទេស​ស្លាប់​ខ្លួនឯង

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ទៅ ឆក់​កណ្តុរ​ខុស​បច្ចេកទេស​ស្លាប់​ខ្លួនឯង​កាលពី​ថ្ងៃទី​៣០ ​កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក នៅ​ចំណុច​ក្នុងព្រៃ​បឹង​ព្រែក​ខ្នាច ភូមិ​ព្រែក​ខ្នាច ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ​ឡេង យី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករសំណង់​មាន​ទីលំនៅៗ​ភូមិ​ឃុំ កើតហេតុ​។ ​វត្ថុតាង​ដកហូត​១.​អាគុយ​៤០​អាំ​ពែ​១​ និង​ខ្សែភ្លើង​៨​ម៉ែត្រ​, ២.​ដើម​ឬ​ស្សី​ធ្វើជា​ដង​ឆក់​កណ្តុរ​ប្រវែង​៣​ម៉ែត្រ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៩ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​ និង​២០​នាទី​យប់ ជនរងគ្រោះ បានចេញ​ដំណើរ​ពី​ផ្ទះ​ដោយ​បើកទូក​ម្នាក់ឯង​ដើម្បី​ឆក់​កណ្ដុរ​ក្នុងព្រៃ​បឹង​ព្រែក​ខ្នាច បាត់​ចំនួន​១​យប់។​

    លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣០​ កញ្ញា​ ២០១៦ ​វេលា​ម៉ោង​៦​ព្រឹក ម្តាយ​ និង​បងស្រី​មានការ​ងឿងឆ្ងល់ មិនឃើញ​មក​ផ្ទះ​វិញ​ក៏​នាំគ្នា​បើកទូក​រក​ជនរងគ្រោះ​រហូតដល់​ម៉ោង​៩ ​និង​២០នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​រកឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ទឹក​បឹង ក្បែរ​ទូក​ខ្លួន​ដោយ​ខ្សែភ្លើង​រំ​ជាប់ដៃ​ស្តាំ។ នៅពេលនោះ​បងស្រី​របស់​ជនរងគ្រោះ​ក៏​ខឹង បាន​ដោះ​ដុំ​ឆក់​បោះចោល​ក្នុង​បឹង​បន្ទាប់មក​ក៏​នាំគ្នា​លើកសព​ជនរងគ្រោះ​ដាក់​លើ​ទូក​ត្រឡប់មកផ្ទះ​វិញ​។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុមគ្រួសារ​សព ដើ​ម្បី​ធ្វើ​ការពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​នៅ​លើខ្នង ដៃ​ខាងស្តាំ​ជនរងគ្រោះ មាន​ស្នាម​ឆេះ​ខ្លោច​ប្រវែង​០៣​ស​.​ម​ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់ ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទ្បើ​យ ពិតជា​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់