adverise with khmeread Unnamed %285%29

នាវា​ទេសចរណ៍​ធុន​យក្ស​ដឹក​ភ្ញៀវ​ជាង​២​ពាន់​នាក់​ចូល​លេង​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ មាន​នាវា​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយគ្រឿង ឈ្មោះ SEA PRINCESS សញ្ជាតិ BERMUDA បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៣០ ​កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៦​កន្លះ​ព្រឹក ដោយ​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ចំនួន ២០៥៤​នាក់ ស្រី​១១៣៣​នាក់ មាន ២០​សញ្ជាតិ មកលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។



    ក្នុងឱកាស​នោះ​លោក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត បាន​ចាត់​កម្លាំង​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​-​ស្រុក ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរណ៍ រហូតដល់​ម៉ោង​៤​ល្ងាចទើ​ប​នាវា​ចាក​ចេញទៅ​ប្រទេស​ថៃ ប្រកបដោយ​សុវត្ថិភាព៕


adverise with khmeread

មតិយោបល់