adverise with khmeread Unnamed %284%29

បើក​ម៉ូតូ កាត់​ស្ពាន​ទំនប់​បង្ហៀរទឹក​ដួល​ហើយ​កូនតូច​អាយុ​មួយ​ខួប​ធ្លាក់ចូល​ទឹក​ ហូរ​ទៅ​បាត់​រក​មិនឃើញ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​គ្រួសារ​មួយ​មាន​គ្នា​៥​នាក់​ (​កូនតូចៗ​៤​នាក់​)​ បើក​ម៉ូតូឌុប​គ្នា​កាត់​ស្ពាន​ទំនប់​បង្ហៀរទឹក​ដួល​ហើយ​កូនតូច​អាយុ​មួយ​ខួប​ធ្លាក់ចូល​ទឹក​ហូរ​ទៅ​បាត់​រក​មិនឃើញ។​

    គ្រោះថ្នាក់​ចរាចរណ៍​លាយឡំ​នឹង​គ្រោះធម្មជាតិ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៩​ កញ្ញា​ ២០១៦​ វេលា​៩​យប់​នៅ​ចំណុច​ទំនប់​បង្ហៀរទឹក​ស្ថិតនៅ​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​៥​នាក់​១.​ឈ្មោះ​ ផាត់ ចិន ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ប្រុស​( អ្នកបើកបរ​), ២.​ឈ្មោះ សាយ ពេញ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​(​ប្រពន្ធ​), ៣.​ឈ្មោះ ចិន ប៊ុន​ភី ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​(​កូន​), ៤.​ឈ្មោះ​ ចិន ប៊ុន​ថា ភេទ​ប្រុស ​អាយុ​០២​ឆ្នាំ​(​កូន​)​ និង​៥.​ឈ្មោះ ចិន  ប៊ុន​ថេត  ភេទ​ប្រុស ​អាយុ​០១​ឆ្នាំ​(​កូន​បាត់​ខ្លួន​)​។​ មាន​ទីលំនៅ​ភូ​ម‌ិ​ ព្រែក​ឃុំ​ចំប៉ី​ស្រុក​បាទី​​ខេត្តតាកែវ​។ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​មូល​ពណ៌​ទឹក​ប៉ិច​ស្លាកលេខ​គ្មាន។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​ខាងលើ​ជនរងគ្រោះ​ឈ្មោះ​ ​ផាត់ ចិន ​បាន​បើក​ម៉ូតូ​១​គ្រឿង​ម៉ាក​គុប​មូល បាន​ឌុប​ប្រពន្ធ​ និង​កូន​ចំនួន​៤​នាក់ (​ម្ដាយ និង​កូន​) បាន​បើក​ឆ្លងកាត់​ផ្លូវ​ស្ពាន​ទំនប់​បង្ហៀរទឹក មកលេង ឪពុកម្តាយ​នៅ​ភូមិ​ត្រ​ពាំ​កក់ ឃុំ​សំរោង​លើ ​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល។​

    លុះ​បើក​ដល់​ទំនប់​បង្ហៀរ ទឹក​ក៏​រអិលដួល​ម៉ូតូ​ធ្លាក់ចូល​អូរ និង​ក្មេង​ម្នាក់​ឈ្មោះ​ ចិន​ ប៊ុន​ថេត ចាប់​មិនទាន់​ក៏​ធ្លាក់ចូល​អូរ​បាត់​តែម្តង​។ បងប្អូន​ជនរងគ្រោះ បាន​ទូរស័ព្ទ​ប្រាប់ថា កុំមក​តាមផ្លូវ ទំនប់​បង្ហៀរទឹក​ប្រ​យ​ត្ន័​គ្រោះថ្នាក់។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​សំរោង​លើ​ បានទទួល​ព័ត៌មាន​នៅ​ម៉ោង​៦​ព្រឹក ថ្ងៃទី​៣០ ​កញ្ញា ​២០១៦ រហូតដល់​ម៉ោង​៨ និង១០​នាទី កម្លាំង​សមត្ថ​កិច្ច និង​ប្រជាពលរដ្ឋ​កំពុង​តាមរកតែ​ពុំទាន់​ឃើញ​ម៉ូតូ និង​ក្មេង​នោះទេ៕

adverise with khmeread

មតិយោបល់