adverise with khmeread 14550821 1133403546746519 1949923844 o

បុរស​ម្នាក់​ត្រូវបាន​ពស់​ស្រកា​ចាស់​ចឹក​តែ​នៅ​ស្រុក​ថ្មពួក​

    បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ពស់​ក្រ​កាចា​ស់ ​(​ពណ៌​ស្រដៀង​ពស់ថ្លាន់​) ​ចឹក​បណ្តាល​ឱ្យ​រងរបួស​ជា​ទម្ងន់ បាន​ក្រុម​ឡាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ដឹកយក​ទៅធ្វើ​ការជួយ​សង្គ្រោះ​ភ្លាមៗ​ទាន់ពេលវេលា បណ្តាលឱ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

    លោក​វរៈសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ូ ចូ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ប៉ុន្មាន​ខែ​នេះ​នៅតាម​តំបន់​ក្នុងស្រុក​ថ្មពួក ភាគច្រើន​សម្បូរ​ទៅដោយ​គ្រោះថ្នាក់​ពស់​ពិស​ចឹក​។​

    លោក កែវ សុ​ភ័​ក្ត្រា បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ដើរ​នៅក្បែរ​ផ្ទះ​ ក៏ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​តែម្តង​។ ក្រោយពី​មានការ​យកចិត្តទុកដាក់​របស់​ក្រុមគ្រូពេទ្យ​បង្អែក​នៅ​ស្រុក​ថ្មពួក​នោះ ជនរ​ង្គ្រោះ ត្រូវបាន​រួចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ហើយ​។​

    លោក កែវ សុ​ភ័​ក្ត្រា បានបញ្ជាក់​ទៀតថា ក្នុងនាម​លោក​ជា​ប្រ​ធា​មន្ទីរ​សុខាភិបាល​ខេត្ត លោក​មិន​ចង់ឃើញ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ពស់​ចឹក​នេះឡើយ​។ លោក បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ បើ​មាន​បងប្អូន​ណា​ពស់​ចឹក​ត្រូវបញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅក្បែរ ដើម្បី​ធ្វើការ​សង្គ្រោះ​អោយទាន់​ពេលវេលា៕

adverise with khmeread

មតិយោបល់