adverise with khmeread 1

Duterte: ហ៊ី​ត្លែរ​សម្លាប់​ជនជាតិ​ជ្វី​ហ្វ ៣ លាន​នាក់ ខ្ញុំ​វិញ​នឹង​សម្លាប់​អ្នកញៀន​ថ្នាំ​រាប់លាន​នាក់​

    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​សុក្រ​បាន​ប្រៀបធៀប​យុទ្ធនាការ​សម្លាប់​ឧក្រិដ្ឋជន​របស់លោក​ទៅនឹង​ការសម្លាប់​រង្គាល​របស់​ហ៊ី​ត្លែរ ហៅថា Holocaust ដោយ​និយាយថា លោក​ចង់ "​សម្លាប់​" អ្នកញៀន​ថ្នាំ​រាប់លាន​នាក់ គឺ​ដូច​អា​ដូ​ហ្វ ហ៊ី​ត្លែរ "​សម្លាប់​រង្គាល​" ប្រជាជន​ជ្វី​ហ្វ​រ​រាប់លាន​នាក់​ដូច្នោះ​ដែរ​។ 

​    ​លោក​បាន​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃ​សុក្រ​ថា "​ហ៊ី​ត្លែរ​សម្លាប់​រង្គាល​ប្រជាជន​ជ្វី​ហ្វ ៣ លាន​នាក់​។ ឥឡូវនេះ​មាន​ពួក​ញៀន​ថ្នាំ ៣ លាន​នាក់​។ ខ្ញុំ​សប្បាយ​ចិត្តនឹង​សម្លាប់​ពួកគេ​។ ខ្ញុំ​ចង់​បញ្ចប់​បញ្ហា​ទាំងអស់នេះ​ដើម្បី​សង្គ្រោះ​ជំនាន់​ក្រោយពី​ក្តី​វិនាស​អន្តរាយ​"​។ 

​    ​លោក​ថ្លែង​បែបនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ពួក​អ្នក​រិះគន់ ដែល​ប្រដូច​រូបលោក​ទៅនឹង​ហ៊ី​ត្លែរ​។ (​ជនជាតិ​ជ្វី​ហ្វ​ប្រហែល ៦ លាន​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល Holocaust)​។ 

​    ​តាំងពី​លោក Duterte ឡើងកាន់​អំណាច​ក្នុង​ខែកក្កដា​មក ប្រជាជន​ហ្វីលីពីន​ជាង ៣.៣០០ នាក់​ត្រូវបាន​សម្លាប់ ទាំង​ការបាញ់សម្លាប់​ដោយ​ប៉ូលិស​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​កណ្តាលយប់ និង ការសម្លាប់​ដែល​ធ្វើឡើង​ដោយ​ពួក​ឃាតករ ដែល​ប៉ូលិស​បាន​ស្គាល់ឈ្មោះ​ជាស្រេច​នោះ​៕

​ប្រភព​៖ washingtonpost

adverise with khmeread

មតិយោបល់