1

ចក្រភព​អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង Typhoon ទៅ​កូរ៉េខាងត្បូង​ចំពេល​មានការ​បារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​

    ​កងទ័ព​ចក្រភព​អង់គ្លេស​នឹងធ្វើ​សមយុទ្ធ​ជើង​អាកាស​រួមគ្នា​លើកដំបូង​ជាមួយ​កូរ៉េខាងត្បូង និង​អាមេរិក​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ នេះ​បើតាម​ប្រភពព័ត៌មាន Daily Star ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី ៣០ ខែកញ្ញា​។ 

​    ​សមយុទ្ធ​ដែលមាន​ឈ្មោះថា “Invincible Shield” នឹង​រួមបញ្ចូល​យន្តហោះ​ចម្បាំង Eurofighter Typhoon ៤ គ្រឿង យន្តហោះ Voyager ១ គ្រឿង និង​យន្តហោះ​ដឹកជញ្ជូន C-17 Globemaster របស់​កងទ័ព​អង់គ្លេស​។ 

​    ​ទីភ្នាក់ងារសារព័ត៌មាន Yonhap បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​កងទ័ពអាកាស​កូរ៉េខាងត្បូង​កាល​ដោយ​និយាយថា ការធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ត្រៀមខ្លួន​សម្រាប់ "​ការផ្ទុះ​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​"​។ 

​    ​ប៉ុន្តែ​កងទ័ព​អង់គ្លេស​បាន​បដិសេធ​ការលើកឡើង​នេះ ដោយ​និយាយថា ប្រតិបត្តិការ​នេះ​មិនមែន​ហ្វឹកហាត់​សម្រាប់​វាយប្រហារ​លើ "​ប្រទេស​ណាមួយ​ក្នុង​តំបន់​នោះទេ​"​។ 

​    ​ការបញ្ជូន​យន្តហោះ​មកនេះ​គឺធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ចក្រ​ភព​អង់គ្លេស​ជាមួយ​អាមេរិក និង​កូរ៉េខាងត្បូង និង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ការអនុវត្ត​ល្អៗ​ជាមួយគ្នា​ប៉ុណ្ណោះ​៕

​ប្រភព​៖ dailystar

មតិយោបល់