adverise with khmeread 1

៣ វិធី​នេះ​ជួយ​បំបាត់​ស្នាម​ខ្មៅ​ឬ​ក្រិន​លើ​ភ្នែកគោ​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​លោកអ្នក​ដែលមាន​បញ្ហា​ភ្នែកគោ​ខ្មៅ​ជាំ ឬ​ក្រិន សូមកុំ​បារម្ភ គ្រាន់តែ​អនុវត្តតាម​វិធី​ទាំង ៣ ដូចខាងក្រោម នឹង​លែងមាន​បញ្ហា​នេះ​តទៅទៀត​ជាមិនខាន​។ 

​    ​* រូបមន្ត​ទី​១
​    ​- ក្រូចឆ្មា ១ គ្រាប់​
​    ​* របៀប​ធ្វើ​
​    ​- កាត់​ក្រូច​ជា​ពីរ​
​    ​- យក​ក្រូច​មួយ​ចំហៀង​មក​ត្រដុស​លើ​ភ្នែកគោ​ប្រហែល ៣ នាទី​
​    ​- លាង​សម្អាត​ជាមួយ​ទឹក​
​    ​- ជាតិ​អាស៊ីត​ក្នុង​ក្រូចឆ្មា​ជួយ​ជំរុញ​កោសិកា​ស្បែក​ឆាប់​ដុស​ឡើងវិញ និង​ធ្វើឱ្យ​ស្បែក​ក្រិន​ស​តាមបែប​ធម្មជាតិ​។ 
​    ​- ត្រដុស​រាល់ថ្ងៃ​ទាល់តែ​ឃើញ​លទ្ធផល​ពេញចិត្ត​។ 

​    ​* រូបមន្ត​ទី ២
​    ​- អំពិល​ទុំ​
​    ​- ទឹកឃ្មុំ​
​    ​* របៀប​ធ្វើ​
​    ​- កាយ​អំពិល​ទុំ​មក​កូរ​ឱ្យទៅជា​ទឹក​ខាប់ៗ 
​    ​- លាយ​វា​ជាមួយ​ទឹកឃ្មុំ​បន្តិចបន្តួច​
​    ​- យក​ប៉ុង​ជ្រលក់ ហើយ​ត្រដុស​ថ្នមៗ​លើ​ភ្នែកគោ បួនដប់​នាទី​។​
​    ​- ត្រដុស ២ ដង​ក្នុង​មួយ​សប្តាហ៍ លោក​អ្នកនឹង​ចាប់ផ្តើម​សង្កេតឃើញ​រលុប​ស្នាម​ខ្មៅ​បន្តិច​ម្តងៗ​រហូត​ចេញ​ស្បែក​ធម្មជាតិ​។​

​    ​* រូបមន្ត​ទី ៣
​    ​- ស្ករត្នោត ១ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ​
​    ​* របៀប​ធ្វើ​
​    ​- លាយ​ស្ករត្នោត​ជាមួយ​ទឹកដោះគោឆៅ​បន្តិច (​ព្រោះ​ស្ករ​មិន​រលាយ​ទេ​បើ​គ្មាន​ទឹកដោះគោ​)
​    ​- បន្ទាប់មក​យក​សំឡី​ជ្រលក់ ហើយ​ត្រដុស​លើ​ភ្នែកគោ​ប្រហែល ៥ នាទី​។ 
​    ​- លាង​ទឹក​ឱ្យ​ស្អាត​
​    ​- អនុវត្ត ២ ដង​ក្នុង​មួយ​សប្តាហ៍ ស្នាម​ខ្មៅ​នឹង​បាត់​បន្តិច​ម្តងៗ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់