មុនពេលធ្វើដំណើរជុំវិញពិភពលោក វាមិនមែនជាគំនិតអាក្រក់អ្វីទេដែលត្រូវស្រាវជ្រាវមើលច្បាប់ និងប្រពៃណីរបស់ប្រទេសនីមួយៗ។ ការធ្វើដូច្នេះមិនត្រឹមតែជួយឱ្យអ្នកជៀសផុតពីបញ្ហាប៉ុណ្ណោះទេ តែថែមទាំងអាចឱ្យអ្នករីករាយការធ្វើដំណើរមួយអស់ដៃថែមទៀត។
តែទោះយ៉ាងណា មានច្បាប់ចម្លែកៗមិនគួរឱ្យជឿមួយចំនួនដែលសឹងតែគ្មាននរណារំពឹងនឹងគោរពតាមនោះទេ។ យ៉ាងណាមិញ ទោះអ្នកមិនចង់គោរពតាម ក៏ត្រូវតែគោរពតាមដោយជៀសមិនផុតទេ។ មិនខុសអីពីពាក្យបុរាណពោលថា ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេសនោះឡើយ។
កុំឱ្យខាតពេល សូមនាំគ្នាមើលច្បាប់ប្លែកៗនៃប្រទេសលើពិភពលោកដូចខាងក្រោម៖
១. ទាល់តែជាងភ្លើងជំនាញទើបអាចអនុញ្ញាតឱ្យប្តូរអំពូលភ្លើងតាមផ្ទះនៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី
តើមានយន្តការប៉ុន្មានដើម្បីអាចផ្លាស់ប្តូរអំពូលភ្លើងបាន? ចម្លើយគឺគ្មានទាល់តែសោះ នៅរដ្ឋ Victoria។ រដ្ឋធំបំផុតទីពីររបស់អូស្ត្រាលីនេះនិយាយថាវាជាទង្វើខុសច្បាប់ដែលលួចប្តូរអំពូលភ្លើងដោយខ្លួនឯង ដរាបណាអ្នកជាជាងភ្លើងអាជីព។ ជាក់ស្តែង អ្នកដែលប្រឆាំងច្បាប់នេះអាចនឹងត្រូវផាកពិន័យរហូតដល់ ១០ ដុល្លារអូស្ត្រាលី។
២. ក្រុម Milan តម្រូវឱ្យពលរដ្ឋត្រូវតែញញឹមគ្រប់ពេល បើមិនដូច្នោះទេនឹងរងការផាកពិន័យ
ទីក្រុង Milan ក្នុងប្រទេសអ៊ីតាលីបាននិយាយថា ការញញឹមគឺជាកាតព្វកិច្ចតម្រូវដោយច្បាប់ជាដាច់ខាត លើកលែងតែករណីពេលចូលរួមបុណ្យសព ឬទៅមើលអ្នកជំងឺ។ អ្នកដែលល្មើសអាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់យ៉ាងសន្ធឹក។
៣. ក្នុងរដ្ឋ Florida ផោមតាមទីសាធារណៈក្រោយម៉ោង ៦ ល្ងាចរាល់ថ្ងៃព្រហស្បតិ៍គឺខុសច្បាប់
ត្រឹមម៉ោង ៥:៥៩ នាទីល្ងាចមិនមានបញ្ហាអ្វីនោះទេ។ អ្នកអាចនឹងត្រូវចាត់ទុកថារំខានសាធារណជនបើផោមនៅម៉ោង ៦ ល្ងាចរាល់ថ្ងៃព្រហស្បតិ៍ ដូច្នេះបើចង់ផោមត្រូវប្រញាប់រូតរះទៅផ្ទះ។
៤. ក្នុងប្រទេសអង់គ្លេស វាជារឿងខុសច្បាប់ដែលដេកលក់ក្នុងសភាជាតិ
ច្បាប់នេះត្រូវបានសាធារណជនបោះឆ្នោតជាច្បាប់គួរឱ្យចង់សើចបំផុតក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ ២០០៧។
៥. ក្នុងរដ្ឋ Oklahoma វាជារឿងខុសច្បាប់ប្រសិនបើសត្វលាដេកក្នុងអាងងូតទឹកបន្ទាប់ពីម៉ោង ៧ យប់
វាគ្មានបញ្ហាទេប្រសិនបើសត្វលារបស់អ្នកភ្ញាក់ដឹងខ្លួននិងគ្រាន់តែដេកត្រាំក្នុងអាងងូតទឹករបស់អ្នក។ តែវាច្បាស់ជាខុសច្បាប់ប្រសិនបើសត្វលានោះនៅក្នុងអាងងូតទឹក ហើយដេកលក់នៅម៉ោង ៧ យប់ទៅ។
៦. ក្នុងប្រទេសកាណាដា តាមច្បាប់ បទចម្រៀងមួយបទក្នុងចំណោមប្រាំបទដែលចាក់នៅក្នុងវិទ្យុត្រូវតែច្រៀងដោយជនជាតិកាណាដា
ច្បាប់នេះបានធ្វើឱ្យប្រិយមិត្តគាំទ្រតារាចម្រៀងកាណាដា Justin Bieber អរមិនស្ទើរទេ ព្រោះរាល់វិទ្យុទាំងអស់ត្រូវតែចាក់បទដែលច្រៀងដោយ ជនជាតិកាណាដាយ៉ាងហោចណាស់ក៏មួយបទដែរ ក្នុងចំណោមប្រាំបទដែលបានចាក់ជាប់ៗគ្នាក្នុងវិទ្យុ។
៧. ក្នុងប្រទេសជប៉ុនដែលជាដើមកំណើតនៃកីឡាស៊ូម៉ូហាមមិនឱ្យប្រជាជនធាត់នោះទេ
ការធាត់ឡើងទម្ងន់គឺជារឿងខុសច្បាប់។ ក្នុងឆ្នាំ ២០០៩ ក្រុមអ្នកបង្កើតច្បាប់បានធ្វើការកំណត់ទំហំត្រគាកអតិបរមាសម្រាប់មនុស្សទាំងពីរភេទ នេះមានន័យថាបុរសអាយុ ៤០ ឆ្នាំឡើងមិនត្រូវមានទំហំត្រគាកលើ ៣១ (អ៊ីញ) និងគ្រប់ស្ត្រីទាំងអស់មិនត្រូវមានទំហំត្រគាកលើ ៣៥ ឡើយ។
៨. បង្ហូរទឹកបង្គន់ក្រោយម៉ោង ១០ យប់គឺជារឿងខុសច្បាប់នៅប្រទេសស្វ៊ីស
ការបង្ហូរទឹកបង្គន់ក្រោយម៉ោង ១០ យប់នៅតាមអគារអាផាតមែនគឺជារឿងខុសច្បាប់នៅប្រទេសស្វ៊ីស។ រដ្ឋាភិបាលចាត់ទុកវាជាការបង្កសំឡេងរំខាន។
៩. នៅទីក្រុង Chicago វាជារឿងខុសច្បាប់ដែលទទួលទានអាហារនៅកន្លែងដែលដុតភ្លើង
មិនថាភីហ្សាឆ្ងាញ់ប៉ុនណានោះទេ ប្រសិនបើភោជនីយដ្ឋាននោះមានដុតភ្លើងនៅកន្លែងញ៉ាំ នោះអ្នកនឹងមិនអាចចូលទៅញ៉ាំនៅទីនោះបានទេព្រោះវាខុសច្បាប់។
១០. យានយន្តដែលអស់សាំង និងអ្នកដែលធ្វើដំណើរថ្មើរជើងនៅលើផ្លូវហាយវ៉េនឹងត្រូវចាត់ថាខុសច្បាប់នៅអាល្លឺម៉ង់
ចំពោះអ្នកល្មើសច្បាប់នេះនឹងត្រូវផាកពិន័យចំនួន ៨០ អឺរ៉ូដូចៗគ្នា៕
