adverise with khmeread Armpit fan 600x354

លែង​ត្រូវការ​ថ្នាំ​បាញ់​ក្លៀក ពេល​មាន​កង្ហារ​បាញ់​ក្លៀក​ជប៉ុន​មួយគ្រឿង​នេះ​

    ​រដូវក្ដៅ​គឺជា​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់​មនុស្ស​ទូទៅ ដោយ​វា​ធ្វើឱ្យ​មនុស្ស​បែកញើស​ក្លៀក​ជាខ្លាំង​។ បែកញើស​ក្លៀក​គឺជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​មនុស្ស ដែល​វា​ធ្វើឱ្យ​យើង​មាន​ក្លិន​មិនល្អ និង​បណ្ដាលឱ្យ​សើម​អាវ ធ្វើឱ្យ​ខ្មាស់​គេឯង​។​

​    ​យ៉ាងណាមិញ ជប៉ុន​បាន​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​មួយ ដែល​អាច​សម្រាល​បញ្ហា​បែកញើស​ក្លៀក​បាន​។ ឧបករណ៍​នោះ​មាន​ឈ្មោះថា Waki no Shita Kura ផលិត​ដោយ​ក្រុមហ៊ុន Thanko ។ ឧបករណ៍​នោះ​សាក​ថ្ម ដោយ​អាច​អនុញ្ញាតឱ្យ​អ្នកមាន​ក្លៀក​ស្ងួត​បាន ៥ ទៅ ៩ ម៉ោង​។​

​    ​ចំណែក​តម្លៃ​របស់​មហា​ធូរ​ថ្លៃ​គឺ​ត្រឹមតែ ២៤ ដុល្លារ​ប៉ុណ្ណោះ​នៅ​ប្រទេស​ជប៉ុន​៕

adverise with khmeread

មតិយោបល់