adverise with khmeread 1

រូបគំនូរ​ដ៏​ល្បី​លួច​ពី​ហូ​ឡង់​ឆ្នាំ​២០០២ ឥឡូវ​រកឃើញ​នៅ​អ៊ីតាលី​

    ​ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប៉ូលិស​អ៊ីតាលី​បាន​យកមក​វិញ​នូវ​រូបគំនូរ​ដ៏​ល្បីល្បាញ​ចំនួន​ពីរ​ផ្ទាំង​របស់​វិចិត្រករ​ហូ​ឡង់​លោក Van Gogh ដែល​ត្រូវបាន​ចោរលួច​ពី​សារៈមន្ទីរ​មួយ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់​កាលពី​ឆ្នាំ ២០០២​។​

​    ​មន្ត្រី​សារៈមន្ទីរ Van Gogh បាន​និយាយថា ស្នាដៃ​គំនូរ​នេះ​ត្រូវបាន​រកឃើញ​អំឡុង​ការស៊ើបអង្កេត​ដ៏​ខ្លាំងក្លា​មួយ​ដោយ​ក្រុម​រដ្ឋអាជ្ញា​អ៊ីតាលី និង​មន្ត្រី​ប្រឆាំង​ឧក្រិដ្ឋកម្ម​។​