adverise with khmeread Untitled 1

តោ​ជរា​ដើរ​លែងរួច​មួយ​ក្បាល​នេះ​ឆ្លាត​ខ្លាំងណាស់ ដាក់​អន្ទាក់​ស៊ី​សត្វ​គ្រប់​ប្រភេទ តែ​អស់​ល័ក្ខណ៍​ត្រឹម​សត្វ​កញ្ជ្រោង​

    ​នៅ​ថ្ងៃមួយ មាន​សត្វ​តោ​ក្បាល​ចាស់ជរា​មួយ​ក្បាល​រហូតដល់​ថ្នាក់​មិនអាច​សម្លាប់សត្វ​ធ្វើជា​ចំណី​ទេ ដូច្នេះ​វា​បាន​និយាយ​ទៅ​ខ្លួន​វា​ថា "​អញ​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​បំពេញ​ក្រពះ​បើ​មិន​ដូច្នោះ​ទេ អញ​នឹង​ងាប់​"​។​

​    ​តោ​មួយ​ក្បាល​នេះ​បាន​ព្យាយាម​គិត​ហើយ​គិត​ទៀត​រហូត​ទាល់តែ​រកឃើញ​គំនិត​មួយ​។ វា​បាន​សម្រេចចិត្ត​ដេក​នៅក្នុង​រណ្តៅ​មួយ​ហើយ​ធ្វើជា​ឈឺ ហើយ​សត្វ​ណា​ដែល​ហ៊ាន​សួរ​អំពី​សុខភាព​របស់​វា នោះ​សត្វ​នោះ​នឹង​ក្លាយជា​ចំណី​របស់​វា​ភ្លាម​។ គម្រោងការ​របស់​វា​បានទទួល​ជោគ​ជ័​យ៉ាង​សម្បើម​។ សត្វ​ជាច្រើន​បាន​ចាញ់បោក​វា ប៉ុន្តែ​តោ​នេះ​មិន​រស់​បានយូរ​ឡើយ​ដោយសារ​ចាស់ជរា​ពេក​។​

​    ​នៅ​ថ្ងៃមួយ មាន​កញ្ជ្រោង​មួយ​ក្បាល​បានមក​សួរសុខទុក្ខ​តោ​ជរា​នេះ​។ ខណៈ​កញ្ជ្រោង​មាន​ភាព​វ័យឆ្លាត​ពី​ធម្មជាតិ វា​បាន​ត្រឹម​ឈរ​ក្បែរ​មាត់​រណ្តៅ​ហើយ​សម្លឹងមើល​តោ​។ វិញ្ញាណ​ទី​ប្រាំមួយ​របស់​វា​បាន​ប្រាប់​ពីអ្វី​ដែល​បាន​កើតឡើង​នៅទីនេះ ដូច្នេះ​វា​បាន​និយាយ​ទៅកាន់​តោ​នោះ​ថា "​សុខ​សប្បាយ​ជា​ទេ​បង​តោ​?"

​    ​តោ​បាន​ឆ្លើយ​វិញ​ថា "​យើង​មិនមាន​សុខភាព​ល្អ​ទេ ប៉ុន្តែ​ហេតុ​អី​បានជា​ឯង​មិន​ចូល​រណ្តៅ​នេះ​មក​ដើម្បី​ជជែក​គ្នា​?"​។ បន្ទាប់មក កញ្ជ្រោង​បាន​តប​វិញ​ថា "​ខ្ញុំ​ក៏​ចង់​ចូលទៅក្នុង​រណ្តៅ​ដែរ ប៉ុន្តែ​មើលចុះ រាល់​ដានជើង​ដែល​ចូលក្នុង​រណ្តៅរ​បស់បង​មិនបាន​ចេញមក​វិញ​ទេ​។ ទាល់តែ​ខ្ញុំ​ឆ្កួត​ទើប​ខ្ញុំ​ប្រហែល​ដើរចូល​រណ្តៅរ​បស់បង​"​។ ក្រោយមក តោ​ចាស់​មួយ​ក្បាល​នេះ​បាន​បែកការណ៍​ខ្ទេចខ្ទី​ខណៈ​កញ្ជ្រោង​បានប្រកាស​ប្រាប់​សត្វ​ដទៃទៀត ហើយ​វា​ក៏បាន​ងាប់​នៅក្នុង​រណ្តៅ​នោះ​តែម្នាក់ឯង​ទៅ​។​

​    ​*** ត្រូវ​បើកភ្នែក​សម្លឹង​ទៅមុខ​និង​ប្រុងប្រយ័ត្ន​ជានិច្ច មុនពេល​ដើរចូល​ក្នុងស្ថានភាព​ណាមួយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់