adverise with khmeread 1

ចិន​អាច​ស្តុក​ប្រេង​ច្រើន​សឹង​មិនគួរ​ឱ្យ​ជឿ ហើយ​បើ​មាន​ករណី​ស្ទះ​ការផ្គត់ផ្គង់​ប្រេង ចិន​ច្បាស់​ជា​ត្រូវប៉ាន់​ខ្លាំង​

    ​អា​ថ៍កំ​បាំង​មួយ​ក្នុងចំណោម​អា​ថ៍កំ​បាំង​ជាច្រើន​ក្នុង​ទីផ្សារ​ប្រេង គឺ​ទាក់ទង​នឹង​សំណួរ​ថា​តើ​ចិន​បាន​លាក់​ប្រេង​ឆៅ​ក្នុង​ស្តុក​សម្រាប់​ពាណិជ្ជកម្ម​និង​យុទ្ធសាស្ត្រ​ដោយ​របៀប​ណា​។ 

​    ​ឥឡូវ​ក្រុមហ៊ុន​រូបភាព​ផ្កាយរណប​មួយ​ហៅថា Orbital Insight អះអាងថា​រកឃើញ​ចម្លើយ​នេះហើយ​។ ក្រុមហ៊ុន​នេះ​និយាយថា ការ​ស្តុក​ប្រេង​របស់​ចិន​កាលពី​ខែឧសភា​មាន​ចំនួន ៦០០ លាន​បារ៉ែល ពោលគឺ​ច្រើនជាង​ការរំពឹងទុក​ទូទៅ និង​អាច​ច្រើន​ស្មើនឹង​ប្រេង​បម្រុង​របស់​អាមេរិក​ដែរ​។ 

​    ​ក្រុមហ៊ុន​នេះ​និយាយថា ខ្លួន​មិន​ត្រឹម​រាប់​តែ​ចំនួន​ស៊ីទែន​ប្រេង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​គណនា​ចំនួន​ប្រេង​ទាំងនោះ​ថា​តើ​មាន​ចំនួន​ប៉ុន្មាន​ទៀតផង​។ 

​    ​បញ្ហា​នេះ​អាចធ្វើ​ឱ្យមាន​ឥទ្ធិពល​លើ​ការរំពឹងទុក​ក្នុង​ទីផ្សារ​ប្រេង​។ ប្រសិនបើ​ចិន​បាន​សាងសង់​អាង​ស្តុក​ប្រេង​បម្រុង​ធំ​ជាង​ការព្យាករណ៍ នោះ​មានន័យថា​រូបរាង​នៃ​តម្រូវការ​ប្រេង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនមែន​មកពី​ការកើនឡើង​ការប្រើប្រាស់​ទេ ប៉ុន្តែ​គឺ​មកពី​មាន​ផែនការ​យុទ្ធសាស្ត្រ​ទុកជាមុន​។ វា​អាចធ្វើឱ្យ​ភារកិច្ច​ក្នុងការ​កាត់បន្ថយ​ទិន្នផល​ប្រេង​របស់ OPEC ដើម្បី​តម្លើងថ្លៃ​ប្រេង មានការ​លំបាក​។ ហើយ​វា​អាច​នឹង​ផ្តល់​ប្រៀប​ទៅ​ប្រទេស​ចិន​ក្នុង​ព្រឹត្តិការណ៍​អាក់ខាន​ការផ្គត់ផ្គង់​ប្រេង​ដោយ​ចៃដន្យ​ណាមួយ​៕

​រូបភាព​ផ្កាយរណប Orbital Insight ថត​អាង​ស្តុក​ប្រេង​យ៉ាងច្រើន​របស់​ចិន

      ប្រភព៖ washingtonpost

adverise with khmeread

មតិយោបល់