adverise with khmeread 1

ភរិយា​លួច​ដេក​ជាមួយ​ប្អូនថ្លៃ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ហួសចិត្ត​គឺ​ប្រតិកម្ម​របស់​ប្តី​!

    ​នៅ​ថ្ងៃមួយ មាន​បុរស​ម្នាក់​បានមក​ផ្ទះ​លឿន​ជាង​សព្វដង​ពី​ការងារ ហើយ​បានឮ​សំឡេង​ចម្លែក​ពី​បន្ទប់​របស់ខ្លួន​។ គាត់​បាន​ប្រញាប់​ឡើងទៅ​ជាន់​លើ​ហើយ​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់គាត់​អាក្រាតខ្លួន បែកញើស​ជោគ និង​ដកដង្ហើម​ដង្ហក់ៗ​។ បុរស​ជា​ប្តី​បាន​សួរថា "​មានរឿង​អី អូន​សម្លាញ់​?"​។ ប្រពន្ធ​បាន​ឆ្លើយ​ទាំង​យំ​ថា "​អូន​កំពុង​គាំងបេះដូង​"​។​

​    ​ដោយ​ឮដូច្នេះ គាត់​ក៏​ស្ទុះ​ចុះក្រោម​ហើយ​ទាញ​ទូរស័ព្ទ​តេ​ហៅ​ពេទ្យ ប៉ុន្តែ​ខណៈ​កំពុង​ចុច​លេខ​ទូរស័ព្ទ កូនប្រុស​អាយុ ៤ ឆ្នាំ​របស់គាត់​បាន​រត់​មក​ប្រាប់​ឪ​ខ្លួន​ទាំង​ប្រញាប់​ថា "​ប៉ា​ប៉ា ពូ​ម៉ៃ​ឃើ​ល​កំពុង​លាក់ខ្លួន​ក្នុង​ទូ​អាវ​របស់​ប៉ា​ប៉ា ហើយ​គាត់​អត់​មាន​ខោអាវ​ជាប់​ខ្លួន​ទេ​"​។​

​    ​ពេល​បានឮ​បែបនេះ បុរស​រូបនេះ​ក៏បាន​រត់​ទាំង​តក់ក្រហល់​ទៅ​បន្ទប់​របស់ខ្លួន ហើយ​ដើរ​រំលង​ប្រពន្ធ​របស់ខ្លួន​ដើម្បី​បើក​ទូ​ហើយក៏​ឃើញ​ប្អូនប្រុស​ខ្លួន​នៅក្នុង​ទូ​មែន​។​

​    ​អ្វីដែល​ហួសចិត្ត​នោះ​គឺ បុរស​ជា​ប្តី​បាន​ស្រែកថា "​អាច​ចង្រៃ​យ៉​! ប្រពន្ធ​អញ​កំពុង​គាំងបេះដូង ម៉េច​ក៏​ឯង​រត់​ចុះ​រត់ឡើង​ពេញ​ផ្ទះ​ទាំង​ស្រាត​ធ្វើឱ្យ​ក្មេង​ខ្លាច​បែបនេះ​! មិន​មកជួយ​ប្រពន្ធ​អញ​ទេ អាឡាប​ល់​យ៉​នេះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់