adverise with khmeread Untitled 1

អតីត​កីឡាករ Sunderland ជាប់គុក​ហើយ​នៅ​អាច​រកលុយ​បាន​មួយ​សប្តាហ៍​ជិត ៦.៥០០ ដុល្លារ ហើយ​ពេលចេញ​នឹង​ក្លាយជា​អ្នកមាន​ម្នាក់​

    ​អតីត​តារាបាល់ទាត់​ដែល​ធ្វើឱ្យ​អង់គ្លេស​អាម៉ាស់មុខ​គឺ Adam Johnson នឹង​រកប្រាក់​ចំណូល​បាន​ចំនួន ៥.០០០ ផោន (​ជិត ៦.៥០០ ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ខណៈ​រូបគេ​កំពុង​ជាប់គុក​។​

​    ​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​នឹង​រកលុយ​បាន​តាមរយៈ​អចលន​តម្លៃ ៥ លាន​ដុល្លារ​របស់ខ្លួន និង​មូលនិធិ​អត្រា​ការប្រាក់​ខ្ពស់​មួយចំនួនទៀត​។​

​    ​យោងតាម​វេ​ប​សាយ Daily Star បានឱ្យដឹងថា Johnson ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល ៦ ឆ្នាំ​កាលពី​ខែមីនា​ឆ្នាំនេះ​ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ ១៥ ឆ្នាំ នឹង​រកបាន ២៥ ម៉ឺន​ផោន​រៀងរាល់ឆ្នាំ អំឡុង​ជាប់គុក​នេះ​។​

​    ​យោងតាម​ប្រភព​មួយ​បាន​និយាយថា "Adam បាន​រកលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ថែមទាំង​មាន​ក្រុមប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ដ៏​ល្អ​ទៀតផង​។ គាត់​នឹង​ក្លាយជា​បុរស​ដ៏​មាន​ម្នាក់​នៅពេល​គាត់​ត្រូវបាន​ដោះលែង​"៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់