adverise with khmeread 12

១៣ វិធី​នេះ​ជួយ​លោកអ្នក​ប៉ះប៉ូវ​ទំនាក់ទំនង​ឡើងវិញ​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​ចង់​មាន​ទំនាក់ទំនង​ល្អ​គឺ​ពិបាក​បន្តិច​ក្នុងពេល​សព្វថ្ងៃនេះ​។ អ្នក​ទាំងអស់គ្នា​មាន​បញ្ហា​ទំនាក់ទំនង ហើយ​អ្នក​អាចជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ទាំងនោះ ដែល​នឹងត្រូវ​ឈ្លោះ​គ្នា ផ្ដាច់ទំនាក់ទំនង ប្រកែក​គ្នា​យកឈ្នះ ។​ល​។ ប៉ុន្ដែ​កុំ​ព្រួយ ទំនាក់ទំនង​ប្រៀប​ដូច​រាសី​របស់​មនុស្ស​តែងមាន​ឡើង​និង​ចុះ​។​

​    ​មាន​កត្តា​មួយចំនួន អាច​ផ្សាភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​បាន តាមរយៈ​វិធី​ខាងក្រោម​នេះ​។​

​    ​១. ស្វែងយល់​ពី​កំហុស​ដែល​បណ្ដាលឱ្យមាន​ជម្លោះ ថា​តើ​វា​ចេញ​មកពី​អ្នក ឬ​ដៃគូ​របស់​អ្នក​។​

​    ​២. មិន​ថា អ្នក​ខុស ឬ​ដៃគូ​របស់​អ្នក​ខុស​ទេ យើង​ត្រូវ​ក្លាហាន​និយាយ​បញ្ហា​នោះ​ជាមួយនឹង​គាត់​។​

​    ​៣. ស្វែងរក​ដំណោះស្រាយ មុនពេល​ឈ្លោះ​។​

​    ​៤. សួររក​ហេតុផល និង​យកមក​ពិភាក្សា​។​

​    ​៥. ទុក​អារម្មណ៍​ខឹង​មួយ​ឡែក និង​ព្យាយាម​ទប់​អារម្មណ៍​ខឹង ពេលដែល​កំពុង​ពិភាក្សា​។​

​    ​៦. ស្ដាប់​ហេតុផល​ដៃគូ​របស់​អ្នក​ដោយ​យកចិត្តទុកដាក់ ដើម្បី​ឱ្យមាន​ទំនាក់ទំនង​ល្អ​ឡើងវិញ​។​

​    ​៧. សម្របសម្រួល​ទៅនឹង​បញ្ហា​នោះ ដោយ​សន្តិវិធី​។​

​    ​៨. ចៀសវាង​លើក​រឿង​អតីតកាល​។​

​    ​៩. ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ ដោយ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​    ​១០. ត្រូវគោរព​គ្នា ថែរក្សា​គ្នា និង​ស្មោះត្រង់​ជាមួយគ្នា​ទៅវិញទៅមក​។​

​    ​១១. ណាត់គ្នា និង​ចំណាយពេល ដើម្បីឱ្យ​មិត្តភាព​កាន់តែ​ល្អប្រសើរ​ឡើងវិញ​។​

​    ​១២. កុំ​ភ្លេច​ភាព​ស្និ​ទ្ធិ​ស្នាល ដើម្បីឱ្យ​មិត្តភាព​ផ្អែមល្ហែម​។​

​    ​១៣. ស្វែងរក​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ចេញទៅ​លំហែកាយ​តែ​ពីរ​នាក់ ដើម្បី​ធ្វើឱ្យ​មិត្តភាព​មាន​ចំណង​រឹងមាំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់