adverise with khmeread 1

​ទស្សនិកជន​ភ្ញាក់ផ្អើល ពេល​ឃើញ​ព្រះភ័ក្ត្រ​ព្រះអង្គម្ចាស់​អង់គ្លេស​នៅលើ​ក្បាលជង្គង់​របស់​តារាចម្រៀង Carrie Underwood

​    ​កាលពីពេល​ថ្មីៗ​នេះ មានរឿង​ដ៏​គួរឱ្យ​ភ្ញាក់​មួយ​បានកើត​ឡើង ខណៈ​រូបភាព​ព្រះអង្គម្ចាស់ George ត្រូវបាន​ប្រទះឃើញ​នៅលើ​ជង្គង់​របស់​តារាចម្រៀង​ស្រី Carrie Underwood​។​

​    ​តារាចម្រៀង​សក់​ពណ៌​ទង់ដែង​វ័យ ៣៣ ឆ្នាំ បាន​សម្តែង​នៅឯ​ឆាក Colonial Life Arena ក្នុង​សាកលវិទ្យាល័យ South Carolina University យ៉ាង​មោទនភាព​។ ប៉ុន្តែ​ខណៈ​កំពុង​សម្តែង​ទៅកាន់​ទស្សនិកជន​រាប់ពាន់នាក់ ក្បាលជង្គង់​របស់​ម្តាយកូន​មួយ​រូបនេះ​បានបង្ហាញ​ទម្រង់​ដ៏​ចម្លែក​មួយ​។​

​    ​រូបភាព​នៅលើ​ក្បាលជង្គង់​ខាងស្តាំ​របស់​នាង​ត្រូវបាន​គេ​ជឿថា ជា​រូប​របស់​ព្រះអង្គម្ចាស់ George ដែលជា​បុត្រា​របស់​ព្រះអង្គម្ចាស់ William របស់​ចក្រភព​អង់គ្លេស​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់