adverise with khmeread Unnamed %282%29

អាណិត​ខ្លោចចិត្ត​!!!​ធ្វើដំណើរ​ពី​ប៉ោយប៉ែត​ទៅលេង​ស្រុក​នៅ​ខេត្តព្រៃវែង ត្រូវ​ចោរប្លន់អស់ទាំងលុយនិងទូរស័ព្ទ រកលេខទាក់ទងទៅសាច់ញាតិក៏គ្មាន

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឈប់សម្រាក​ពី​ការងារ​នៅ​ប៉ោយប៉ែត ហើយ​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​កាំ​ពី​តូ​ល​មក​ភ្នំពេញ​ដើម្បី បន្តដំណើរ​ទៅ​បុណ្យ​ភ្ជុំ​នៅ​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ។​

    ខណៈពេល​រូបគាត់​ជិះ​ម៉ូតូឌុប តែ​ប៉ះចំ​ម៉ូតូឌុប​ជា​ចោរ និង​បក្ខពួក​២​នាក់​ទៀត​ឌុប​ទៅ​កន្លែង​ស្ងាត់​វាយ​ទម្លាក់​ពី​ម៉ូតូ បណ្តាលឱ្យ​ទល់​ឆ្អល់​រួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​សរុប​ជាង​១​ពាន់​ដុល្លារ​ទៅ​បាត់ ។​

     អំពើ​ប្លន់​បង្កឡើង​ដោយ​អ្នករត់ម៉ូតូឌុប​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី ៣០ កញ្ញា ២០១៦​នៅតាម​បណ្តោយ​ផ្លូវ ៦៣(​ផ្លូវ​ត្រសក់ផ្អែម​) មុខ​មន្ទីរ​សំរាក​ព្យាបាល​ផ្លូវចិត្ត អេស អ៊ឹម ស៊ី ស្ថិតក្នុង សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

      បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ ហេង ប៊ុន អាយុ ២០ ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ធា​យ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ហើយ​បាត់​បង់លុយ​ចំនួន​៦០០​ដុល្លារ​អាមេរិក និង​ទូរស័ព្ទ iPhone6 មួយគ្រឿង ។​

       យុវជន​ហេង ប៊ុន​បានដឹងថា រូបគាត់​បាន​ទៅធ្វើ​ការ​នៅឯ​ប៉ោយប៉ែត ហើយ​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឈប់សម្រាក​ពី​ការងារ ក៏បាន​ធ្វើដំណើរ​ពីប៉ោយប៉ែត​ដោយ​ជិះ​តាម​រថយន្តក្រុង​ក្រុមហ៊ុន​កា​ពី​តូ​ល មក​ឈប់​នៅ​បេន​ផ្សារ​អូរ​ឬ​ស្សី រួច​គាត់​បាន​ជិះ​ម៉ូតូឌុប ដើម្បី​ទៅ​ឡើង​ជិះឡាន​បន្ត នៅ​បេនច្បារអំពៅ​ទៅ​ខេត្តព្រៃវែង ។​

       ខណៈ​ជិះ​សុខៗ​តាមផ្លូវ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម )​មកដល់​ចំណុចកើតហេតុ ម៉ូតូ​ដែល​ឌុប​គាត់​បាន​ជិះ​បន្ថយល្បឿន​យឺតៗ ។ ភ្លាមនោះ​ក៏មាន​បក្ខពួកគេ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ហុងដា​សង់​សេ​១២៥ មួយគ្រឿង​មកពី​ក្រោយ​វាយ​និង​វត្ថុ​រឹង រួច​អូស​រូបគាត់​ទម្លាក់​ពី​ម៉ូតូ បណ្តាលឱ្យ​ទល់ផ្អក់​ងើប​លែងរួចប្រហែលជា​បាក់ឆ្អឹង​ខ្នង​។ បន្ទាប់មក​ពួក​ជនសង្ស័យ​បាន​លូក​ហោ​ប៉ាវ យក​ទូរស័ព្ទ iPhone 6 និង​មាន​៦០០​ដុល្លារ រួច​ក៏​នាំគ្នា​ចេញទៅ​បាត់ទៅ​។​

      ជនរងគ្រោះ​បាន​បញ្ជាក់ថា ភិនភាគ​ចោរ​ដែល​ឌុប​គាត់​នោះ​វ័យ​ប្រហែល​ជាង​២០​ទៅ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៦​ពណ៌​ខ្មៅ​អត់ស្លាក​លេខ ។​ចំណែក​បក្ខពួក​ដែល​ធ្វើ​សកម្ម​វាយ​ពីក្រោយ​គាត់​មើលមិនឃើញ​នោះទេ​។​

     ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែង​កើត​សួរនាំ និង​បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ។​

     បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សូ​វៀត ហើយ​នៅ​មិនទាន់មាន​ក្រុមគ្រួសារ​ដឹង​ពី​ហេតុការណ៍​នេះ​នៅឡើយ​ទេ ព្រោះ​លេខទូរស័ព្ទ​អ្នកផ្ទះ​របស់គាត់​ត្រូវ​ចោរ​យកទៅ​បាត់​អស់ហើយ​។ គួរឱ្យ​អាណិត​គាត់​ណាស់​ថ្ងៃបុណ្យ​មិនបាន​ទៅ​ស្រុក បែរជា​មក​ដេកពេទ្យ​ម្នាក់ឯង ៕​

adverise with khmeread

មតិយោបល់