adverise with khmeread Untitled 1

ចិន​កំពុង​ដើរ​ប្រមូល​ទិញ​លា​ជុំវិញ​ពិភពលោក​ឱ្យអស់ ធ្វើឱ្យ​ប្រទេស​អាហ្វ្រិក​ជាច្រើន​ភ័យ​រហូត​ចេញ​វិធា​ន​ឈប់​នាំចេញ​លា​

    ​ប្រទេស​អាហ្វ្រិក​ជាច្រើន​បាន​ហាម​ចិន​ពី​ការទិញ​សត្វ​លា​របស់ខ្លួន ដោយ​និយាយថា តម្រូវការ​សម្រាប់​សត្វ​ជើង​បួន​នេះ​បាន​កើនឡើង​ខ្លាំង​ទប់​លែង​ឈ្នះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Independent ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​ប្រទេស​នី​ហ្សេ (Niger) បាន​ហាម​នាំចេញ​សត្វ​លា​កាលពី​ខែកញ្ញា បន្ទាប់ពី​ការធ្វើ​ជំនួញ​សត្វ​លា​មានការ​កើនឡើង​បី​ដង​ធៀប​នឹង​ឆ្នាំមុន ដោយ​ភាគច្រើន​គឺ​នាំ​ចេញទៅ​បណ្តា​ប្រទេស​អាស៊ី ជាពិសេស​ចិន​។ 

​    ​ប្រទេស​បួ​គី​ណា​ហ្វា​សូ​ក៏​បញ្ឈប់​ការនាំចេញ​ស្បែ​កលា​ផងដែរ​។ ស្បែក​លា​ត្រូវ​ចិន​យកទៅរ​ងាស់​ធ្វើជា​ជាតិ​អន្ធិលៗ​សម្រាប់​ផ្សំ​ធ្វើ​ថ្នាំបុរាណ​ហៅថា Ejiao ដែល​គេ​ជឿថា​ជួយ​ជំរុញ​លំហូរ​ឈាម និង​ព្យាបាល​ជំងឺ​ច្រើន​មុខ​ដូចជា វិលមុខ មក​រដូវ​មិន​ទៀង និង គេង​មិន​លក់​ជាដើម​។ 

​    ​ការនាំចេញ​សត្វ​លា​ទៅ​ចិន​មានការ​កើនឡើង​ខ្លាំង បន្ទាប់ពី​ចំនួន​សត្វ​លា​ក្នុងស្រុក​ចិន​បាន​ថយចុះ​យ៉ាងគំហុក​ពី​ចំនួន ១១ លាន​ក្បាល​មក​នៅត្រឹម ៦ លាន គិត​ចាប់តាំងពី​ទសវត្សរ៍ ១៩៩០ មក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ CNN​។​

​    ​លោក Atte Issa មន្ត្រី​រដ្ឋាភិបាល​នី​ហ្សេ​បាន​ប្រាប់ BBC ថា សត្វ​លា​ប្រហែល ៨០.០០០ ក្បាល​ត្រូវបាន​នាំចេញ​ក្នុងឆ្នាំនេះ​។ លោក​បន្តថា "​ប្រសិនបើ​បន្ត​នាំចេញ​បែបនេះ សត្វ​លា​ក្នុងប្រទេស​នេះ​នឹង​ផុត​ពូជ​"៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់