adverise with khmeread Untitled 1

ញាក់សាច់​! យប់មិញ​ផ្ទះ​លោក​ចៅសង្កាត់​អូរ​កន្ធ ក្រុង​ស្ទឹងសែន ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​

    កំពង់ធំ ៖ ផ្ទះ​របស់​ចៅសង្កាត់​អូរ​កន្ធ ត្រូវបាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង នៅ​យប់​ម៉ោង​ប្រមាណ​១១ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦  ខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ ហើយ​រង​ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រហែល​១​ម៉ឺន​ដុល្លារ ស្ថិតក្នុង​សង្កាត់​អូរ​កន្ធ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

     ប៉ូលិស​និយាយថា ផ្ទះ​របស់លោក ជីវ គឹម​អុន ជា​ចៅសង្កាត់​អូរ​កន្ធ​មាន​ទំហំ ៦,៥​ម៉ែត្រ គុណ​នឹង​១០​ម៉ែត្រ ត្រូវបាន​ឆាប់ឆេះ​ទាំងស្រុង ហើយ​ការខូចខាត​គិត​ជា​ទឹកប្រាក់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ​។ 

     សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ប្រហែល​ជាមាន​គេ​លួច​ដុត ដោយសារតែ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ មិន​នៅផ្ទះ​នោះទេ ហើយ​កម្លាំង​សមត្ថកិច្ច ក៏បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ អស់​២​គ្រឿង តែ​មិន​អាចជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​ឡើយ​៕​

adverise with khmeread

មតិយោបល់