adverise with khmeread Unnamed

បុរស​វ័យ​៣៤​ឆ្នាំ​ស្រវឹងស្រា ចុះ​មុជទឹក​បណ្ដាល​ឱ្យស្លាប់​

    សៀមរាប ៖  បុរស​ម្នាក់ បាន​ចុះ​មុជទឹក​ដោយ​ចងខ្សែ​ផ្ទះ​បណ្ដែត​ទឹក ខណៈដែល​គាត់​ស្រវាំង​ស្រា បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ទឹក​កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ។​

     លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ធឹង ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

     តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រាប់​ឱ្យដឹងថា ដំបូង​ឈ្មោះ ធឹង ធី នេះ​បាន​ផឹកស្រា​ជាមួយ​មិត្ត​ភ័ក្ត្រ​ពេល​រសៀល​ថ្ងៃ​ដដែល រួច​បាន​យក​ខ្សែ​ចុះទៅ​មុជទឹក​ចង​ផ្ទះ​បណ្ដែត​ទឹក​របស់គាត់​។ ដោយ​មុជ​ទៅ​យូរ​ពេល​ទើប​ក្រុមគ្រួសារ ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​មុជ​រក​ពេលនោះ​ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​ទឹក​បាត់ទៅហើយ​។ 

​    ​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់