adverise with khmeread Unnamed

ជនជាតិ​ចិន​ដែល​បាន​ភ្លេច​សម្ភារៈ​នៅលើ​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​ប៉ូលិស​ខេត្តសៀមរាប​ប្រគល់ជូន​វិញ​

     សៀមរាប​៖ កម្លាំង​ប៉ូលិស​ខេត្តសៀមរាប ដែលមាន​វេន​ប្រចាំការ​នៅ​តំបន់​ផាប់​ស្ទ្រី​ត (Police Box) ដើម្បី​ធានាបាន​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ បានទទួល​ពាក្យបណ្ដឹង​ពី​ភ្ញៀវ​ទេសចរណ៍​ជន​ជាតិចិន​មួយក្រុម​ថា​"​បាន​ភ្លេច​កាបូប និង​របស់របរ​នៅលើ​រ៉ឺម៉ក​ម៉ូតូ​កង​បី​"​កាលពី​ម្សិលមិញ។​

     ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួចមក លោក​វរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ​ប៉ូលិស​សណ្ដាប់ធ្នាប់​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ដោយ​ប្រើប្រាស់​វិធានការ​ជំនាញ ធ្វើការ​ស្រាវជ្រាវ រកឃើញ​ម្ចាស់​រ៊ឺ​ម៉ក ហើយ​បាន​នាំយក​នូវ​កាបូប និង​របស់របរ​មួយចំនួន​មក​ប្រគល់ជូន​ភ្ញៀវ​ជនជាតិ​ចិន​វិញ​រួចរាល់​ហើយ ដោយ​ពុំមាន​បាត់បង​របស់​អ្វី​ឡើយ​។​

    លោក​វរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ​សណ្ដាប់​ធ្នាប់ បានឱ្យដឹងថា របស់របរ​ដែល​ភ្ញៀវ​បរទេស​ភ្លេច​នៅលើ​រ៉ឺម៉ក​ម៉ូតូ​កង​បី​នោះ​មាន លិខិតឆ្លងដែន​ចំនួន​០៣​ក្បាល​, ទូរស័ព្ទដៃ​ម៉ាក់ Huawei ០១​គ្រឿង​, កាបូប​ប្រាក់​០១ ក្នុងនោះ​មាន​ប្រាក់ ១​ពាន់​វ៉ុ​ន​និង​សម្ភារៈ​ជាច្រើន​ទៀត៕​

adverise with khmeread

មតិយោបល់