adverise with khmeread Untitled 1

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងករណី​បង្កជម្លោះ​ក្នុង​វង់​ផឹកស៊ីអំឡុងបុណ្យភ្ជុំបិណ្ឌ

       បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​២​នាក់​បាន​បង្កជម្លោះ​ក្នុង​វង់​ផឹកស៊ី​ឈានទៅដល់​យក​កាំបិត​កាប់​ទៅលើ​គូ សត្រូវ​បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ​។​

     លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា ក្រោយពី​កើតហេតុ​រួច​ម្តាយ​ជនរងគ្រោះ​ឈ្មោះ​ឈឺ​ន ស៊ីនួន អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្នុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើ​ការប្តឹង​ឈ្មោះ​ពួក ខួច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ​សាត គឹម​ហៀក និង​ឈ្មោះ​ប៉េង រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​បក្សពួក​ជាច្រើន​ទៀត​បាន​ប្រើ​អំពើហិង្សា​មកលើ​កូន​របស់គាត់ ឈ្មោះ ឈើ​ត ចក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បណ្តាលឱ្យ​រងរបួស​ក្បាល ស្មា និង​ខ្នង ជាច្រើន​កាំបិត​។​

      ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ហើយ លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ក្រុង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ចំណុច​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ហើយ​បាន​បញ្ជូនមក​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សា​សួរ​។​

      លោក​វរ​:​សេនីយ៍​ត្រី​ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​បន្តថា បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយថា នៅមុន​កើតហេតុ​នោះ​ខ្លួន​និង​បក្សពួក​ជាច្រើន​នាក់​ទៀត​បាននាំគ្នា​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ​ពួក ខួច យ៉ាង​សប្បាយ​ក្រោយមក ក៍មាន​ជម្លោះ នៅក្នុង​វង់​ផឹកស៊ី​បណ្តាល​ឱ្យឈ្មោះ​ពួក ខួច មានការ​ខឹងសម្បា​យ៉ាងខ្លាំង និង​ឈ្មោះ​ឈើ​ត ចក់ ស្រាប់តែ​ពេលនោះ​ឈ្មោះ​ពួក ខួច និង​ឈ្មោះ សាត គឹម​ហៀក និង​ឈ្មោះ​ប៉េង រត់​ទៅយក​កាំបិត​មក​កាប់​លើ​ឈ្មោះ​ឈើ​ត ចក់ ជាច្រើន​កាំបិត​បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ប​ន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ផងដែរ​។​

    លោក​ព្រហ្ម ថេ​ង បានឱ្យដឹង​ទៀតថា ក្រោយពី​បាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​នាក់ និង​មាន​ភស្ដុតាង​ជាក់លាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​បក្សពួក​ផ្សេងទៀត​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​បន្តទៀត ៕

adverise with khmeread

មតិយោបល់