adverise with khmeread Untitled 1

រថយន្ត​បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​នៅ​ថ្ងៃទី​១ តុលា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ព្រែ​កតា​ជ្រូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់ ហើយ​រថយន្ត​បើក​រត់​បាត់  ។​

     ប៉ូលិស​និយាយថា  មាន​រថយន្ត​០១​គ្រឿង​មិន​ស្គាល់​ម៉ាក​និង​អត្តសញ្ញាណ បាន​បើក​ពី​ជើង​មក​ត្បូង​តាមផ្លូវ​ជាតិ​លេខ​២១ ។​ពេលមកដល់​ចំណុចកើតហេតុ បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ម៉ាក​ឌួ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-2222 បើកបរ​ដោយ​ឈ្មោះ​គង់ ចាន់​វីរៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពង់បើក​បញ្ច្រាស់​ទិស​គ្នា​ពី​ត្បូង​មក​ជើង បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល រងរបួស​រហូតដល់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

     រីឯ​រថយន្ត​បាន​បើក​រត់គេច​បាត់ ចំណែក​ម៉ូតូ​រង​ការខូចខាត​ធ្ងន់ ហើយ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​៕

adverise with khmeread

មតិយោបល់