adverise with khmeread Untitled 1

បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

     កំពង់ធំ ៖ ជនសង្ស័យ​៤​នាក់​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​តំបន់​1​មករា ភូមិ​តា​ភោក ក្នុង​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​២៩​កញ្ញា​២០១​កន្លងទៅនេះ  ។​

        មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​បាន​ប្រើប្រាស់​កម្លាំង​ចំនួន​១២​នាក់​រថយន្ត​២​គ្រឿង​ម៉ូតូ​៣​គ្រឿង​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច​តំបន់​1​មករា ភូមិ​តា​ភោក ក្នុង​ឃំ​ុ​បល្ល័ង្ក ។​លទ្ធផល ដកហូត​បាន​ថ្នាំញៀន ២​កញ្ចប់​តូច មូ​៉​តូ​២ គ្រឿង និង​ទូ​សព្ទ័​ដៃ​៣​គ្រឿង ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ចំនួន ៤​នាក់​។​

     មន្ត្រី​អាវុធហត្ថ​បាន​បន្តថា  ជ​នស​ង្ស៍​យ​៤​នាក់​គឺ​១.​ហួន សុភ​ក្ដ្រ័ ប្រុស​អាយុ​១៧​ឆ្នាំ​នៅ​ភូមិ​ឈើទាល​ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​,២.​សែម ភិរម្យ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ​ដូចគ្នា​,៣-​ទ្រី ភា​រី​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ស្រងែ​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​និ​៤-.​អុន សំអន អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ត្រស់​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍ ។​

    ជនសង្ស័យ និង​វត្ថុតាង​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណា៍ន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃស្អែក​នេះ៕​

adverise with khmeread

មតិយោបល់