Backpack lg 604

ស្ត្រី​ស្ពាយ​កាបូប​ធ្ងន់​បង្ក​ការប៉ះពាល់​ដល់​សុខភាព

      ស្ត្រី​ចូលចិត្ត​ស្ពាយ​កាបូប​ធំ​ដែល​គិតថា​ជា​ស្តាយ​ស្អាត​ប្លែក​ភ្នែក​នោះ​គប្បី​ពិចារណា​ឡើងវិញ ​ពីព្រោះថា​តាម​ការ​ស្រាវ​​ជ្រាវ​បង្ហាញថា​ស្ត្រី​ដែល​ចូលចិត្ត​ប្រើ​កាបូប​បែបនេះ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដូចនេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​

​ចំពោះ​ផលប៉ះពាល់​ដែល​កើតចេញ​មកពី​ការប្រើ​កាប​បូ​ប​ធំៗ​និង​ធ្ងន់​នេះ​មានដូចជា​៖

 ១)​ប្រការ​ដែល​គេ​តែង​ជួបប្រទះ​ច្រើន​បំផុត​គឺ​វា​តែង​បង្ក​ឱ្យ​ស្ត្រី​នោះ​កើត​អា​ការឈឺ​ខ្នង​។ ទាំងនេះ​ព្រោះ​ដោយសារ​ថា​ការ​រែកពន់​ទម្ងន់​ធ្ងន់ៗ​រយះពេល​យូរពេក​រាងកាយ​មិនអាច​ស៊ូទ្រាំ​បាន​។​ក្រៅពី​បង្ក​ការឈឺ​ខ្នង​ហើយ​វា​ថែមទាំង នៅ​ធ្វើឱ្យ​ឈឺក្បាល​និង​កើត​អា​ការឈឺ​សាច់ដុំ​ផ្សេងៗ​ទៀតផង​។​

២)​អាច​បង្ក​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការងារ​មិន​ប្រក្រតី​។​

៣)​ការ​ស្ពាយ​ការ​បូ​ប​ធំ​ហើយ​ធ្ងន់​នៅ​បង្ក​ឱ្យ​ពេល​ធ្លាក់​រដូវ​ខែ​កើតមាន​អាការ​ឈឺចាប់​ឬ​អាច​បង្ក​ឱ្យ​ការធ្លាក់​រដូវ​ខែ​មក​មិន​ទៀត​ទាត់​ជាដើម​៕

មតិយោបល់