adverise with khmeread Unnamed %282%29

បង្ក្រាបវង់ល្បែងជល់មាន់ដកហូតបានម៉ូតូ៣គ្រឿង,អ្នកញៀនល្បែងរត់បាត់អស់

     កណ្តាល ៖ ប៉ូ​លិ​ស្រុក​កោះធំ​នៅ​ថ្ងៃទី​៣០​កញ្ញា​ឆ្នាំ​២០១៦​ម៉ោង​៩​និង​៣០​នាទី​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ប្រជា​ការពារ​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​មួយកន្លែង​នៅ​ចំណុច​ក្នុងព្រៃ​ខាងក្រោយ  ភូមិ​ក្បាលដំរី​ក្រោម ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន តែ​ពួក​ញៀន​ល្បែង​រត់​បាត់អស់  ។​

      ប៉ូលិស​បានឱ្យដឹងថា   លទ្ធផល​ប៉ូលិស​បង្ក្រាបបាន​១.​ម៉ូតូ ០១​គ្រឿង​ម៉ាក​C50 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ជ​-7354​ភព 1(​ចាស់​),២.​ម៉ូតូ​០១​គ្រឿង​ម៉ាក​C100​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​( ចាស់​),៣.​ម៉ូតូ​០១​គ្រឿង​ម៉ាក​គុប​មូល​C70​ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ​(​ចាស់​)​និង​៤.​កន្ត្រក​ដាក់​មាន់​១​ស្បែកជើង​២​គូ និង​បង់​សម្រាប់​រុំ​ខ្នាយ​មាន់​មួយចំនួន​។  ចំណែក​មនុស្ស​បាន​រត់​គេចខ្លួន​អស់​។​

     បច្ចុប្បន្ន វត្ថុតាង​ដែល​បាន​ប្រមូល​នៅ​កន្លែងកើតហេតុ​បាន​យកមក​រក្សាទុក​នៅ ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន  ៕​

adverise with khmeread

មតិយោបល់