adverise with khmeread 1

ចិន​: អាមេរិក​និង​កូរ៉េខាងត្បូង​មានជោគ​វាសនា​ទទួលរ​ង​ការ​វាយបក​វិញ ដោយសារតែ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​

    ​អំឡុង​មួយឆ្នាំ​មកនេះ ពិភពលោក​បាន​តាមឃ្លាំមើល​ទាំង​ព្រួយបារម្ភ នៅពេល​គីម ជុង​អ៊ុន ព្រងើយកន្តើយ​នឹង​ការព្រមាន និង​បាន​បន្ត​ការសាកល្បង​កាំជ្រួច​ចម្រុះ​របស់ខ្លួន ដែល​នេះ​ជា​គោលនយោបាយ​ដ៏​គឃ្លើន​មួយ​បង្កឱ្យមាន​ការ​ថ្កោលទោស និង​ការដាក់ទណ្ឌកម្ម​បន្ថែម​យ៉ាងច្រើន​។ 

​    ​ដើម្បី​ជាការ​ឆ្លើយតប​ត្រង់ៗ កូរ៉េខាងត្បូង និង​អាមេរិក​បាន​យល់ព្រម​កាលពី​ខែកក្កដា​ដើម្បី​ដាក់ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​អាមេរិក​ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ 

​    ​ប៉ុន្តែ​ផែនការ​នេះ​បាន​ញាំ​ង​ឱ្យ​មន្ត្រី​ចិន​បង្កើន​សកម្មភាព​រប​ស់​ខ្លួន​ប្រឆាំងនឹង​ចំណាត់ការ​នេះ ជាមួយ​មន្ត្រី​ដ៏​ក្រេវក្រោធ​ចិន​ជាច្រើនរូប​ព្រមាន​អំពី "​ការ​វាយបក​" ដោយ​មិនអាច​ចៀសផុត ចំពេល​ដែលមាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ថា រ៉ា​ដា​ដ៏​ខ្លាំង​របស់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​អាមេរិក​នឹង​រំខាន​ដល់​សន្តិសុខ​របស់​ចិន​។ 

​    ​ក្នុង​អត្ថបទ​មួយ​ចេញផ្សាយ​លើ​កាសែត People’s Daily ជា​កាសែត​តំណាងឱ្យ​បក្ស​កុម្មុយនីស្ត​ចិន បាន​លើកឡើងថា "​ប្រសិនបើ​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន​សន្តិសុខ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ក្នុង​តំបន់​រួមទាំង​ចិន ពេលនោះ​ពួកគេ​នឹងមាន​ជោគវាសនា​រង​នូវ​ផលវិបាក​សម្រាប់​អំពើ​នេះ និង​ទទួល​នូវ​ការ​វាយបក​ដ៏​ស័ក្តិសម​"​។ 

​    ​អត្ថបទ​វិចារណកថា​នោះបាន​លើកឡើង​ទៀតថា "​ដូច​ប្រទេស​ដទៃទៀត​ដែរ ចិន​នឹងមិន​តោះតើយ ឬ ព្រងើយកន្តើយ​នឹង​បញ្ហា​សន្តិសុខ ដែល​ប៉ះពាល់​ផលប្រយោជន៍​ស្នូល​របស់ខ្លួន​នោះឡើយ​"៕

​ប្រភព​៖ express.co.uk

 

adverise with khmeread

មតិយោបល់