Cg30bi2f32ot98qfpfrt

បុរស​មុខ​ដូច Alien សុំ​ជំនួយ​បន្ទាន់​ដើម្បី​រស់នៅ​ដូច​គេ​ដូច​ឯង​ដែរ​

    ​លោក Xia YuanHai អាយុ ៥៣ ឆ្នាំ បាន​ខូច​ទ្រង់ទ្រាយ​មុខ​យ៉ាងធ្ងន់ធ្ងរ​។ គាត់​មកពី​ភូមិ​មួយ​ក្នុង​ភាគ​ភាគ​និរតី​ប្រទេស​ចិន​។ គាត់​មាន​បញ្ហា​ខូច​ទម្រង់​មុខជា​យូរ​មកហើយ ប៉ុន្ដែ​ដោយសារ​ទម្រង់​ស្រដៀង​នឹង​មនុស្ស​ភាព​ក្រៅ (Alien) បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ជីវិត​កាន់តែ​អាក្រក់​លើស​ដើម​។​

​    ​គាត់​ចាប់ផ្ដើម​មាន​ទម្រង់​មុខ​នេះ​នៅពេល​គាត់​ចាប់ផ្ដើម​ពេញវ័យ​។ ការប្ដូរ​ទម្រង់​មុខ​នេះ​កើតឡើង​ម្ដង​បន្តិចៗ យ៉ាងណាមិញ លោក Xia YuanHai ចង់​វះកាត់​ប៉ុន្ដែ​គ្រួសារ​របស់គាត់​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​ទេ​។ 

​    ​បងប្រុស​របស់គាត់​ឈ្មោះ Xia Yuangchang សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ការបរិច្ចាគ​ប្រាក់​សម្រាប់​ប្អូនប្រុស​របស់គាត់​ដើម្បី​វះកាត់ និង​រស់នៅក្នុង​ជីវិត​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ​៕

មតិយោបល់