adverise with khmeread Untitled 1

សេដ្ឋី​ម្នាក់​ដឹងខ្លួន​ជិត​ស្លាប់​បន់​ព្រះ​ឱ្យ​ខ្លួន​បាន​យក​ទ្រព្យសម្បតិ្ត​ទៅជា​មួយ ទីបំផុត​ពេល​ស្លាប់ទៅ​ព្រះ​ឱ្យ​យក​វ៉ា​លី​ស​មួយ​ទៅតាម​ខ្លួន តែ​ជួប​រឿង​មិន​គួរឱ្យ​ជឿ​លើ​ឋានសួគ៌​

    ​ថ្ងៃមួយ​មាន​បុរស​ជា​មហាសេដ្ឋី​ម្នាក់​ជិត​ស្លាប់​នៅផ្ទះ​របស់គាត់​។ គាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​គាត់​ប្រឹង​ធ្វើការ​យ៉ាង​ពិបាក​ដើម្បី​រកប្រាក់ ហើយ​គាត់​ចង់យក​វា​ទៅ​ឋានសួគ៌​ជាមួយ​គាត់​។ ដូច្នេះ​គាត់​បានចាប់ផ្តើម​បន់ស្រន់​ឱ្យ​គាត់​អាច​យក​ទ្រព្យសម្បត្តិ​របស់គាត់​ទៅ​ជា​មួយពេល​ស្លាប់ទៅ​។​

​    ​ទេវតា​មួយអង្គ​បាន​ស្តាប់ឮ​ការ​បន់ស្រន់​របស់គាត់ ហើយ​បង្ហាញខ្លួន​ចំពោះមុខ​គាត់​ដោយ​និយាយថា "​សូម​អភ័យទោស លោក​មិនអាច​យក​របស់​មានតម្លៃ​ទៅជា​មួយ​ទេ​"​។​

​    ​បុរស​នោះបាន​អង្វរ​ទេវតា​សុំ​ទៅ​ជួប​ព្រះ​ដើម្បី​មើលថា​តើ​ព្រះ​អាច​បន្ធូរបន្ថយ​ច្បាប់​របស់​ឋានសួគ៌​បាន​អត់​។ ហើយ​បរុស​នោះបាន​បន្ត​បន់ស្រន់​ឱ្យ​របស់​មានតម្លៃ​អាច​ទៅជា​មួយ​គាត់​បាន​។​

​    ​ទេវតា​បានបង្ហាញ​ខ្លួន​ម្ដងទៀត និង​បាន​ជូនដំណឹង​ទៅ​បុរស​នោះ​ថា ព្រះ​បានសម្រេច​ចិត្ត​អនុញ្ញាតឱ្យ​គាត់​យក​វ៉ា​លី​មួយ​ជាមួយនឹង​គាត់​។ បុរស​ម្នាក់​នោះ​សប្បាយចិត្ត​ក្រៃលែង ហើយ​បាន​យក​វ៉ា​លី​ស​យ៉ាង​ធំ​បំផុត មក​ដាក់​ដុំ​មាសប្រាក់ ត្បូង​ពេជ្រ កែវកង សុទ្ធតែជា​របស់​មានតម្លៃ​ចូល​វ៉ា​លី​ស​នោះ​រួច​ទុក​ក្បែរ​គ្រែ​របស់គាត់​។​

​    ​ពេល​គាត់​ស្លាប់ ហើយ​គាត់​បាន​បង្ហាញមុខ​ក្បែរ​ទ្វារ​ឋានសួគ៌​ដែល​ស្វាគមន៍​ដោយ​អ្នកយាម​នៅ​មាត់ទ្វារ​ឋានសួគ៌​ម្នាក់​។​

​    ​អ្នកយាម​ឃើញ​វ៉ា​លី​ស​នោះ​ក៏បាន​និ​យា​យា​ថា "​ចាំ​បន្តិច លោក​មិនអាច​យក​វ៉ា​លី​ស​នោះ​ចូលមក​ទីនេះ​ទេ​"​។​

​    ​បុរស​នោះ​បកស្រាយ​ទៅ​អ្នកយាម​ថា គាត់​មានការ​អនុញ្ញាត​ពី​ព្រះ​ហើយ​។​

​    ​ដោយ​មិន​ប្រាកដប្រជា អ្នកយាម​បាន​ទៅ​ឆែក​មើល​បញ្ជី​ក៏​ត្រឡប់មកវិញ​ដោយនិយាយ​ថា "​អ្នកឯង​ត្រូវ​ហើយ​។ អ្នក​ត្រូវបាន​អនុញ្ញាតឱ្យ​យក​វ៉ា​លី​ចូល ប៉ុន្ដែ​ខ្ញុំ​ត្រូវ​ឆែក​មើល​ខាងក្នុង​វ៉ា​លី​នោះ​សិន មុនពេល​លោក​ចូលទៅ​"​។​

​    ​អ្នកយាម​បាន​បើក​វា​ហើយ​ឃើញ​សុទ្ធតែ​របស់​មានតម្លៃ ហើយ​ស្រែក​ទាំង​ភ្ញាក់ផ្អើល​ថា "​ម៉េច​ក៏​លោក​ឯង​យក​ចិញ្ចើមថ្នល់​ឋានសួគ៌​មក​តាម​ខ្លួន​យ៉ាង​អ៊ីចឹង​?"

​    ​ជាការ​ពិត អ្នកយាម​នោះ​ប្រាប់ថា "​ផ្លូវ​ឋានសួគ៌​គឺ​យក​មាស​សុទ្ធ​មក​ធ្វើជា​ចិញ្ចើមថ្នល់​"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់