adverise with khmeread Untitled 1

ស្ត្រី​ម្នាក់​ដើរ​ប៉ះពារ​អ្នកដទៃ​តិចតួច​សុំទោស​ឡើង​ផ្អែម​សម្តី ពេល​ប្រព្រឹត្ត​ដាក់​កូន​ខ្លួនឯង​វិញ​ប្រើ​សម្តី​ដូច​ជះ​លាមក​មួ​យក​ន្ធោ​! ពេល​នឹកឃើញ​រឿង​មួយ ម្តាយ​នោះ​អាណិតកូន​ខ្លោចចិត្ត​!

    ​មាន​គ្រាមួយ ស្ត្រី​ម្នាក់​បាន​ដើរ​បុក​មនុស្ស​ស្រី​ចម្លែក​ដែល​ដើរកាត់​គាត់​ដោយ​ចៃដន្យ ហើយ​ស្ត្រី​ម្នាក់​នោះបាន​និយាយថា "​អូ​! ខ្ញុំ​សូមទោស​!"​។ ស្ត្រី​ចម្លែក​នោះ​ក៏បាន​សូមទោស​ដូចគ្នា​។ ពួកគេ​បាន​គួរសម​ដាក់គ្នា​ទៅវិញទៅមក និង​បាន​និយាយ​លា​ចែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងខ្លួន​។​

​    ​ប៉ុន្ដែ​នៅផ្ទះ កាយវិការ​របស់​ស្ត្រី​នេះ​គឺ​ផ្សេង​ពីនេះ​។ ក្រោយមកទៀត​នៅ​ថ្ងៃ​ដដែល ស្ត្រី​នោះបាន​ទៅដល់​ផ្ទះ​ចំពេល​បាយល្ងាច តែ​កូន​របស់គាត់​បែរជា​ឈរ​ស្ងៀម​ដូច​គល់ឈើ​។ ឃើញ​ដូច​នោះ ស្ត្រី​នោះ​ខឹង​ខ្លាំង សឹងតែ​វាយ​កូន​ទៀតផង​។ គាត់​បាន​និយាយថា "​ហ្អែ​ង​ទៅឱ្យ​ឆ្ងាយ​ទៅ​!"​។​

​    ​បន្ទាប់មក កូនប្រុស​បាន​ដើរទៅ​ឆ្ងាយ ហើយ​កូន​នោះ​តូចចិត្ត​យ៉ាងខ្លាំង​។ គាត់​មិនដឹងថា​ហេតុអ្វី​បានជា​គាត់​ប្រើពាក្យ​គំរោះគំរើយ​បែបនេះ​ទេ​។ ខណៈពេល​ដល់​ម៉ោង​ចូល​គេង គាត់​បាន​ទម្រេត​ខ្លួន​ដេក​លើ​គ្រែ​ក៏​បានឮ​សំឡេង​ចម្លែក​និយាយថា "​ពេល​អ្នក​ប៉ះ​ជាមួយនឹង​ជន​ចម្លែក អ្នក​ប្រើពាក្យ​គួរសម ប៉ុន្ដែ​កូន​ជាទី​ស្រឡាញ់​របស់​អ្នកឯង បែរជា​ប្រើពាក្យ​គំរោះគំរើយ​ទៅវិញ​។ សូម​ចូលទៅ​មើល​ផ្ទះបាយ​ទៅ អ្នកនឹង​ឃើញ​ផ្កា​នៅក្បែរ​ទ្វា​។ ផ្កា​ទាំងនោះ​កូន​របស់​អ្នកឯង​បាន​ទិញ​សម្រាប់​អ្នក​តែ​ម្នាក់​គត់​។ កូន​របស់​ស្ត្រី​នោះបាន​ជ្រើស​ពណ៌​ផ្កា​ដោយ​ខ្លួនគេ ដោយ​ពណ៌​ទាំងនោះ​មាន​ផ្កាឈូក លឿង និង​ខៀវ​។ ថ្វីបើ​កូន​នោះ​ឈរ​ស្ងៀមស្ងាត់ ប៉ុន្ដែ​អ្នកឯង​ធ្លាប់​មើល​កូន​ខ្លួនឯង​សម្រក់​ទឹកភ្នែក​គួរឱ្យ​អាណិត​ទេ​!"​។​

​    ​ពេលនោះ​គាត់​មាន​អារម្មណ៍​តូចចិត្ត​ណាស់ ហើយ​គាត់​បានចាប់ផ្ដើម​ហូរ​ទឹកភ្នែក​ពេញ​ថ្ពាល់​។ គាត់​បាន​ចូលទៅ​បន្ទប់​គេង​របស់​កូន​គាត់​ដោយ​ស្ងៀមស្ងាត់ ហើយ​លុតជង្គង់​នៅក្បែរ​គ្រែ​កូន​គាត់​ដោយ​និយាយថា "​កូន​ម៉ាក់​ក្រោក​ឡើង​! តើ​ផ្កា​ទាំងនោះ​កូន​ជ្រើសឱ្យ​ម៉ាក់​មែន​ទេ​?"​។​

​    ​កូន​គាត់​ញញឹម​ហើយ​និយាយថា "​ខ្ញុំ​បាន​រកឃើញ​វា​នៅក្បែរ​ដើមឈើ​។ ខ្ញុំ​រើសយក​វា​មក ព្រោះ​វា​ស្អាត​ដូច​ម៉ាក់​។ ខ្ញុំ​ដឹងថា​ម៉ាក់​មិន​ចូលចិត្ត​ផ្កា​ទេ ជាពិសេស​ផ្កា​ពណ៌​ខៀវ​"​។​

​    ​ស្ត្រី​ម្នាក់​នោះបាន​និយាយថា "​កូន​ម៉ាក់​! ឱ្យ​ម៉ាក់​សុំទោស​ផង​សម្រាប់​ទង្វើ​ដែល​ម៉ាក់​បានធ្វើ​ថ្ងៃនេះ​។ ម៉ាក់​មិនគួរ​ស្រែក​ដាក់​កូន​នោះទេ​"​។ បន្ទាប់មក​កូន​គាត់​និយាយ "​អូ មិន​អី​ទេ​ម៉ាក់ ខ្ញុំ​នៅតែ​ស្រឡាញ់​ម៉ាក់​"​។ ម្ដាយ​និយាយថា "​ម៉ាក់​ក៏​ស្រឡាញ់​កូន​ដែរ ហើយ​ម៉ាក់​ស្រឡាញ់​ផ្កា​ទាំងនោះ ជាពិសេស​ពណ៌​ខៀវ​"​។​

​    ​*** តើ​អ្នកមាន​ដឹង​ទេ​ថា ប្រសិនបើ​អ្នកស្លាប់​ថ្ងៃស្អែក ក្រុមហ៊ុន​នឹង​ជំនួស​អ្នក​ជាមួយ​អ្នកផ្សេង​យ៉ាង​លឿន​។ ប៉ុន្ដែ​គ្រួសារ ដែល​យើង​ទុកចោល​ឯណេះ​វិញ នឹងមាន​អារម្មណ៍​បាត់បង់​មនុស្ស​សំខាន់​អស់​មួយជីវិត​របស់​ពួកគេ​។​

​    ​ហើយ​ពេល​និយាយ​ដល់​រឿងនេះ យើង​បានធ្វើ​អ្វីៗ​អស់ពី​លទ្ធភាព​នៅ​កន្លែងធ្វើការ​ជាជាង​នៅក្នុង​គ្រួសារ​របស់​យើង​...​នេះ​ជាការ​វិនិយោគ​មិន​ឆ្លាត​វៃ​ទេ តើ​អ្នក​គិត​ដូច្នោះ​ទេ​?៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់