adverise with khmeread 1

មិន​នឹកស្មាន ស្លឹក​ត្របែក និង​ត្របែក​ខ្ចី ជា​ឱសថ​បំបាត់​រាគរូស​យ៉ាង​ពូកែ​

    ​យោងតាម​ការសិក្សា​រប​ស់​អង្គការ​មូលនិធិ​សុខភាព​របស់​ថៃ បានឱ្យដឹងថា ស្លឹក​ត្របែក និង​ត្របែក​ខ្ចី​ផ្ទុក​នូវ​សារធាតុ​បន្ថយ​ការ​រលាក​ក្រពះ និង​ពោះវៀន និង​មានគុណ​សម្បត្តិ​ក្នុងការ​កម្ចាត់​ក្លិន​មាត់​មិនល្អ​ថែម​ទៀតផង​។ 

​    ​អង្គការ​នេះ​បាន​ណែនាំ​ប្រជាជន​ថៃ​ពិសា​ទឹក​ស្លឹក​ត្របែក ប្រសិនបើ​រាគរូស​ខ្លាំង ហើយ​រក​ថ្នាំពេទ្យ​មក​ព្យាបាល​មិនទាន់​។ 

​    ​ប្រជាជន​ថៃ​តាំងពី​បុរាណ​បាន​ប្រើប្រាស់​ទឹក​ត្របែក និង​ត្របែក​ខ្ចី​យ៉ាង​មាន​ប្រសិទ្ធភាព​រួច​ជាច្រើន​ជំនាន់ ដើម្បី​ព្យាបាល​ជំងឺរាគ​រូស​នេះ​។ 

​    ​* ការប្រើប្រាស់​
​    ​១. ស្លឹក​ត្របែក 
​    ​រក​ស្លឹក​ត្របែក​ដែល​មិន​ចាស់​ពេក ឬ​ខ្ចី​ពេក ៥ ទៅ ១០ សន្លឹក​។ ដាំ​ក្នុង​ទឹក ២ កែវ (​សរុប ៥០០ មិ​ល្លី​លីត្រ​) រយៈពេល ១៥ នាទី រួច​ដក​មក​ពិសា សម្រាប់​រាគរូស​កម្រិត​ស្រាល​។ ប្រសិនបើ​រាគរូស​ខ្លាំង ត្រូវ​ដាំ ៣០ នាទី​សឹម​យកមក​ពិសា​។ 

​    ​២. ត្របែក​ខ្ចី​
​    ​យក​ត្របែក​ខ្ចី​លាង​ឱ្យ​ស្អាត កាយ​គ្រាប់​ចេញ ហើយ​ហាន់​ស្តើងៗ ហាល​ឱ្យ​ក្រៀម​។ បន្ទាប់មក កិន​វា​ឱ្យ​ក្លាយជា​ម្សៅ​។ ហើយ​បើ​មាន​ករណី​រាគរូស លេប​ម្សៅ​ត្របែក កន្លះ​ស្លាបព្រា​បាយ (​លេប​ជាមួយ​ទឹក​កម្រិត​ប៉ុន្មាន​ក៏បាន ដោយ​អក​ចូល​មាត់​សិន​) សម្រាប់​ក្មេង​តូច និង​មនុស្ស​ធំ លេប ១ ស្លាបព្រា​បាយ​។​

​    ​* សម្គាល់​៖ ពេល​ពិសា​ឱសថ​ពីរ​រូបមន្ត​នេះ ហាម​ទទួលទាន​ដំឡូង​ស្ងោ​។ ហើយ​ចំពោះ​ទឹក​ត្របែក ហាម​ពិសា​លើសពី​បួន​កែវ និង​ពិសា​ត្រឹម​ពីរ​ថ្ងៃ​ជាប់​គ្នា​បាន​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់