adverise with khmeread 4

ម៉ូតូបុកម៉ូតូរបួសទាំងសងខាងនៅផ្លូវលេខ១១០

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​ថ្ងៃទី ១០ មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​និង​៥​នាទី​នៅ​ចំណុច​លើផ្លូវ​លេខ​១១០ ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ដែល​បើក​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​របួស​២​នាក់​។​
    ប៉ូលិស​និយាយថា ភាគី​ខាង​ជនរងគ្រោះ​ឈ្មោះ ម៉ៅ មុន្នី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ព្រែក​តា​នប់​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បើក​ម៉ូតូ​ម៉ាក​VIVA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ង​-6237 ភព​1 ផលិត​ឆ្នាំ 2007 បើក​ក្នុងទិសដៅ​ពី​ច្បារអំពៅ​ទៅ​ស្រុក​ស្អាង​មាន​របួសធ្ងន់​ត្រូវ​មុខ​និង​ក្បាល​ខាងក្រោយ  ។​
   ចំណែក​ភាគី​ម៉ូតូ​បង្ក​មិន​ស្គាល់​ម៉ាក​មិន​ស្គាល់ឈ្មោះ​មាន​ទីលំនៅ​ស្រុក​ស្អាង​ខេត្តកណ្ដាល បើក​មាន​ទិសដៅ​ពី​ស្រុក​ស្អាង​ទៅ​ច្បារអំពៅ​មាន​របួសស្នាម​ធ្ងន់ ក្រោយពី​កើតហេតុ​ភ្លាម​ត្រូវបាន​អ្នករួមដំណើរ​ជាមួយនិង​ប្រពន្ធ​បាន​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ភ្នំពេញ​និង​យក​ម៉ូតូ​ដែល​បង្ក​ទៅជា​មួយ មុន​សម​ត្ត​កិច្ច​ទៅដល់​កន្លែង​កើត​ហេតុ  ។​
    ប៉ូលិស​បន្តថា នៅ​ម៉ោង​កើតហេតុ​ខាងលើ​ម៉ូតូ​បង្ក​បាន​បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ​នៅ​ចំណែក​ផ្លូវ​ខាងស្ដាំ​របស់​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ និង ខូចខាត​ម៉ូតូ​ផ្នែក​ខាងមុខ  ។​
   ក្នុងករណី​ខាងលើនេះ​ប៉ូលិស​ប៉ុស្តិ៍​បាន​យក​ម៉ូតូ​ជនរ​រងគ្រោះ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍ និង​ស្រាវជ្រាវ​រក​អ្នកបើក​ម៉ូតូ​បង្ក និង​ម៉ូតូ​មក​ផ្នែក​ជំនាញ​ដើម្បី​បន្តរ​នីតិវិធី​ទៀត ៕


adverise with khmeread

មតិយោបល់