Untitled 1

នាំ​កូនប្រុស​ទៅ​ហាង​ជុំគ្នា​ជាមួយ​ប៉ា​ម៉ា​ក់វា​ម្តង ស្រាប់តែ​សួរ​សំណួរ​តែមួយ​ម៉ាត់ ម្តាយ​ព្រួស​បាយ​ពេញ​តុ​

    ​នៅ​ថ្ងៃមួយ ប្តី​ប្រពន្ធ​មួយគូ​មានកូន​ប្រុស​អាយុ ៥ ឆ្នាំ​ម្នាក់ ហើយ​ពួកគេ​បាន​ចេញទៅ​ក្រៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជុំគ្នា​។​

​    ​ពេល​កំពុង​ញ៉ាំ​អាហារ កូនប្រុស​មិនទាន់​ធំ​ដឹងក្តី​រូបនោះ​បាន​សួរ​ម្តាយ​វា​ថា "​ម៉ាក់​ម៉ាក់​! ហេតុអ្វី​បានជា​ប៉ា​អត់​មាន​សក់​?"​។​

​    ​ឮដូច្នេះ ប្រពន្ធ​ដែល​ស្រឡាញ់​ប្តី​ស្ទើរ​លេប​ម្នាក់នេះ​បាន​ប្រាប់​កូន​ទាំង​មោទនភាព​ថា "​ពីព្រោះ​ប៉ា​របស់​កូន​ឆ្លាត​នឹង​ណា៎​!"​។​

​    ​បន្ទាប់មក វា​ក៏បាន​សួរ​ម្តាយ​វា​ទៀតថា "​អូ​អ៊ីចឹង​ផង​ម៉ាក់​! ចុះ​ហេតុអ្វី​បានជា​ម៉ាក់​មាន​សក់​ក្បាល​ច្រើន​ម្ល៉េះ​?"​។ ពេល​បានឮ​ដូច្នេះ ប្តី​ក៏បាន​ព្រួស​បាយ​ពេញ​តុ ហើយ​ម្តាយ​នោះបាន​និយាយ​ទាំងមុខ​ក្រហម​ថា "​ឆាប់​បិទមាត់ ហើយ​ញ៉ាំ​បាយ​ឱ្យអស់​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់