adverise with khmeread Bigbang

ក្រុមចម្រៀង Big Bang ត្រៀមចេញផ្សាយអាល់ប៊ុមថ្មី

          ក្រុម​ចម្រៀងកូរ៉េ Big Bang ត្រៀម​ចេញអាល់ប៊ុម​ថ្មី។ Seungri សមាជិក​របស់​ក្រុម Big Bang បាន​និយាយថា “​អាល់ប៊ុម​ថ្មី​របស់​ក្រុម Big Bang នឹង​ត្រូវ​ចេញ​ផ្សាយ​នាពេល​ឆាប់ៗ​នេះ”។

          Seungri បាន​និយាយថា “​ខ្ញុំមិនអាច​បង្ហាញព័ត៌មាន​លម្អិតអំពី​កាល​វិភាគ​ទេ ប៉ុន្តែ​យើងមាន​គម្រោងចែករំលែកបទចម្រៀងថ្មីជាមួយ​មនុស្សគ្រប់គ្នា”។​កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន YG Entertainment ក៏បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះផងដែរ។។

          ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា “បើទោះបីជា​មាន​កាលវិភាគ​ដ៏មមាញឹក​ក៏​ដោយ ក្រុម​សមាជិក​របស់ក្រុម Big Bang បានត្រៀម​ខ្លួន​សម្រាប់ការ​ចេញ​ផ្សាយ​អាល់ប៊ុមថ្មីដែរ។ ថ្មីៗនេះ ពួកគេបាន​ធ្វើ​ការ​ងារ​នៅស្ទូឌីយោរបស់​ក្រុម​ហ៊ុន YG រៀង​រាល់ថ្ងៃ​ ដើម្បីបញ្ចប់​វគ្គចុងក្រោយ​នៃអាល់ប៊ុមនេះ”។

          ដើម្បីអបអរខួប​លើក​ទី​១០​របស់ខ្លួន ក្រុម​ចម្រៀង​ Big Bang បាន​ចាប់ផ្តើម​សកម្មភាព​សម្តែង​ជាបន្តបន្ទាប់ រួមមានការប្រគំតន្ត្រី ការតាំងពិព័រណ៍និង​ការ​ចេញ​​ផ្សាយ​ភាពយន្ត៕

adverise with khmeread

មតិយោបល់