adverise with khmeread Heo young ji

Heo Young Ji លាតត្រដាងអំពីការឈឺចាប់កាលពីអតីតកាល បន្ទាប់ពីត្រូវមិត្តប្រុសបោកប្រាស់

          កាលពីថ្ងៃទី​៣០​ខែកញ្ញា Heo Young Ji គឺជា​តារាង​ចម្រៀងម្នាក់​ក្នុង​ចំ​ណោម​តារា​ចម្រៀង​ជា​ច្រើន​ដែល​បង្ហាញមុខ​នៅក្នុងកម្មវិធីវិទ្យុ “SBS PowerFM” សម្រាប់​ខួប​លើក​ទី​១០​។

          នៅក្នុងកម្មវិធីនេះ ឌីជេ Kim Chang Ryul និង Heo Young Ji បាន​ទទួល​យក​សំណើរ​របស់​អ្នកស្តាប់ជុំវិញ​ដំបូន្មាន​អំពី​ស្នេហាដំបូង​។

          Heo Young Ji បាន​ឆ្លើយ​តប​ដោយ​ឆ្លុះបញ្ចាំង​អំពី​ឆាកជីវិត​ស្នេហា​របស់​នាងកាលនៅជា​និស្សិត ដោយនិយាយថា “ខ្ញុំគិតថា នៅ​ពេល​យុវវ័យអាយុ​ប្រ​ហា​ក់​ប្រ​ហែល​ខ្ញុំ​ចូលចិត្ត​នរណាម្នាក់​ ពួកគេនិយាយត្រង់ហើយ​មិនលាក់​បាំង​ទេ”។

          Heo Young Ji ក៏បានចែករំលែក​អំពី​ការ​ឈឺចាប់ពី​អតីតកាល​របស់​នាង​ផង​ដែរ។ នាងបាននិយាយថា “​មិត្តប្រុសមុន​របស់ខ្ញុំ​បានបោក​ប្រាស់​ចិត្តខ្ញុំ។​នៅ​ពេល​​​នោះ ខ្ញុំឈឺចាប់ណាស់។ មាន​ហេតុផល​ជាច្រើន​ដែល​អ្នក​ត្រូវដក​ឃ្លា​ពី​ទំនាក់​ទំនង​នេះ”៕

adverise with khmeread

មតិយោបល់