78365113 pep guardiola getty3

Pep Guardiola អាចនឹងពន្យារកិច្ចសន្យាបីឆ្នាំបន្ថែមទៀត

          លោក Pep Guardiola បានបើក​ចំហ​ចំពោះការពន្យារ​ការ​ស្នាក់នៅ​ជា​មួយ​ក្រុម​ Man City ប្រសិនបើ​លោក​អាច​ដឹកនាំ​ក្លឹបនេះទទួល​បាន​ជោគជ័យ។

          ប៉ុន្តែ​លោក Guardiola គ្រូបង្វឹក​ថ្មី​របស់​ស៊ីធី​បាន​ព្រមាន​កីឡាករ​របស់​លោកថា លោកនឹងមិន​ទទួល​យកអ្វីក្រៅពី​ការ​ប្តូរផ្តាច់​ចំពោះ​ផែនការ​និង​ដំណោះ​ស្រាយ​ចំពោះក្រុមការងារបង្វឹក​នេះទេ។​

          ស្ថិតិលេង​ល្អ​១០០​ភាគរយ​របស់​ក្រុម​​ City ក្រោម​ការ​ដឹក​នាំ​របស់​​គ្រូបង្វឹក​រូបនេះបាន​ឈាន​ដល់ទីបញ្ចប់​កាលពី​ពាក់កណ្តាល​សប្តាហ៍​ បន្ទាប់​ពី​ពួកគេ​ប្រកួត​ស្មើ​៣-៣ ជាមួយ Celtic នៅ​ក្រប​ខណ្ឌ​ PL។ ​

          ខ្សែបម្រើ Fernandinho សារភាព​ថា វាជាការ​ពិបាក​សម្រាប់កីឡាករ​របស់​ស៊ីធី​ក្នុងកា​ររក្សា​កម្រិតលេង​ល្អតាម​ការ​ចង់បាន​របស់​អតីត​គ្រូបង្វឹក​បាសេឡូណា​និង​ Bayern Munich រូបនេះ៕

មតិយោបល់