adverise with khmeread Unnamed %281%29

បន្ទាប់ពី​បាញ់ថ្នាំ​បំប៉ន​ស្វាយ​រួច បុរស​ម្នាក់​ស្រាប់តែ​គាំងបេះដូង​ស្លាប់​

      កណ្តាល ៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​បន្ទាប់ពី​បាញ់ថ្នាំ​បំប៉ន​ផ្លែស្វាយ​រួច ដែល​ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​០២​តុលា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង​៣០​នាទី អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

      ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ឡេ យ៉ុង​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជន​
​ជាតិ​វៀតណាម​មុខរបរ​កសិករ មាន ទីលំនៅ​ភូមិ​បាក់​ណា​ម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កសិករ ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បានមក​បាញ់ថ្នាំ​ស្វាយ​ដែល​ខ្លួន​បាន​ម៉ៅ​ពី​អ្នកស្រុក  នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ជនរងគ្រោះ​បាន​ស្លាប់​ក្រុមគ្រួសារ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ​។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ូលិស​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ឃុំ និង​ក្រុមគ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។​

     តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស​គឺ​ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គរ​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់