adverise with khmeread Untitled 1

ចាប់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ហោ ស្រីរ័ត្ន ភេទ​ស្រី នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២​តុលា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​និង​៣០​នាទី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​១-​ឈ្មោះ​ជា សា​ពួន ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ស្នាក់នៅ​មិន​ពិតប្រាកដ​ត្រូវជា​ប្តី​និង​២-​ឈ្មោះ​ហោ ចាន់​ឌី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ទីលំនៅ​មិន​ពិត​ប្រាកដជា​ប្រពន្ធ​) ។​

      ដកហូត​វត្ថុតាង​ថ្នាំ​ម្សៅ​ព​ណ៍ស ៣​កញ្ចប់​,​ទូរស័ព្ទ ៣​គ្រឿង​,​លុយ​ខ្មែរ ២៥០០0 រៀល​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត ។​

     បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់