adverise with khmeread Untitled 1

ជនសង្ស័យ​ម្នាក់​ឃាត់​ពីបទ​លួច​ម៉ាស៊ីន​កាណូត​

      កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​៣០​នាទី​ព្រឹក  ចាប់​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​ពាក់ព័ន្ធ​ករណី​ចោរកម្ម  ។​

     ប៉ូលិស​និយាយថា  កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឆ្នុកទ្រូ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បរិបូរ​ណ៌​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ផ្លូវ​ទូក  នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់លែង​ចាប់​ជនសង្ស័យ​០១​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ាស៊ីន​កាណូត​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ផឹង  ជាង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ពីបទ​លួច​ម៉ាស៊ីន​០១​គ្រឿង ម៉ាក​ហ៊ី​ណូ​តា (​ចាប់​នៅ​ឃុំ​ឆ្នុកទ្រូ​)​រួច​បញ្ជូនទៅ​អធិការដ្ឋាន​ស្រុក​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់