adverise with khmeread 2

រថយន្ត១២កៅអីបើកបុកម៉ូតូស្លាប់ម្នាក់នៅផ្លូវជាតិលេខ១

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត និង​ម៉ូតូ​កាលពី ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​និង​៥​នាទី​យប់​ចំណុច​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៥-៤៦​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ។​
    ប៉ូលិស​និយាយថា រថយន្ត​ម៉ាក​តូ​រី​ស ១២​កៅអី​ពណ៌​សំបក​ឪឡឹក​ស្លាក​លេខ​ភ្នំពេញ 2R-1939 បើកបរ មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​
    លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1CD-9688​បើក​ដោយ​ឈ្មោះ​អឿន ស៊ី​នឿន ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ​ភូមិ ច​ន្ល​ក់​ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​មុខរបរ​កសិករ​ទិសដៅ​ពី​អ្នក​លឿង​មកដល់​ចំណុច​ខាងលើ​ត្រូវ​រថយន្ត​បាន​បុក​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​
     ភ្លាមៗ​នោះ​កម្លាំង​ប៉ូលិស​បុ​ស្ដិ៍​និង​ជំនាញ​បាន​ចុះ​ដល​ចំណុចកើតហេតុ​ធ្វើកា​វាស់វែង​ហើយ​ស​ន្ឋិ​ដ្ឋា​ន​ថា​ចំពោះ​ករណី​ិ​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​បាន​បើក​ក្នុងស្ថានភាព​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ច​ង្កូ​ចមក​បុក​លើ​ម៉ូតូ​ក្នុង​ចំណែក​ផ្លូវ​របស់​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅ​កន្លែងកើតហេតុ ៕​

adverise with khmeread

មតិយោបល់