adverise with khmeread 1

ជាង​ជួសជុល​ឡាន​វ័យ​ចំណាស់​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​

​    ​ភ្នំពេញ ៖ មាន​ករណី មនុស្ស​ស្លាប់​ម្នាក់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​០២​តុលា​ឆ្នាំ​២០១៦​នេះ  នៅ​យានដ្ឋាន​ជួសជុល​រថយន្ត​ទីតាំង​លេខ​៦​ផ្លូវ​២៤២ ក្រុម​១​ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​

​    ​ប៉ូលិស​និយាយថា សព​ឈ្មោះ ជា សុខន ភេទ​ប្រុស​អាយុ​៨៦​ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​ស្នាក់នៅ​យានដ្ឋាន​ខាងលើ  មាន​ស្លាកស្នាម​លើ​សព​ស្នាម​ដាច់​លើ​សៀតផ្កា​ស្តាំ​,​ស្នាម​ជាំ​បបូរមាត់​,​ចង្កា​និង​ស្នាម​បែកក្បាល​។​

​    ​ប៉ូលិស​បន្តថា ជនរងគ្រោះ​មាន​ជំងឺលើសឈាម​ហើយ​ថ្ងៃ​៣០​កញ្ញា​ឆ្នាំ​២០១៦​កូន​បាន​ជូនទៅ​មន្ទីរពេទ្យ​និង​ពេទ្យ​ឲ្យ​ថ្នាំលេប​។ លុះដល់​ម៉ោង​កើតហេតុ ខាងលើ​កូន​បាន​យក​បាយ​មកឱ្យ​ឪពុក​ហូប​ស្រាប់តែ​ឃើញ​ដេក ស្លាប់​នៅលើ​ឥដ្ឋ​តែម្តង​។​

​    ​ប៉ូលិស​សន្និដ្ឋានថា ជនរងគ្រោះ​អាច​ស្លាប់​ដោយ​គាំងបេះដូង​បណ្តា​លពី​ជំងឺលើសឈាម​ដួល​បោក​ត្រូវ​ក្បាល​៕​

adverise with khmeread

មតិយោបល់