adverise with khmeread 2

ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​៦​នាក់​បន្ទាប់ពី​បង្ហោះ​ម៉ូតូ​ផ្អើល​ពេញ​កំពង់ធំ​

​    ​កំពង់ធំ​៖ ក្មេង​ទំនើង​ចំនួន​៦​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណ៌​ធ្វើការ​ឃាត់ខ្លួន ស្រប​ពេលដែល​ពួកគេ កំពុង​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ជ្រែ​គ្នា និង​បង្ហោះ​ម៉ូតូ បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ 

​    ​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ២​និង​១០​នាទី រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៌​ខេត្តកំពង់ធំ​។   

​    ​មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន ១. រឿន ដា​នី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​,២. ហេន ចាន់ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​,៣.​យ៉​ន អា​រី​យ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​,៤. ហង្ស ផាន់​ណូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​,៥. លីម ឃួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​និង​៦. លីម ម៉េង​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បឹង​កណ្ដាល ឃុំ​បឹង ស្រុក​បារាយ​ណ៌ ខេត្តកំពង់ធំ​។ វត្ថុតាង​ដកហូត រួមមាន ម៉ូតូ ចំនួន​០៥​គ្រឿង​។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​នប​ន្ត​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់