adverise with khmeread 1

ប៉ូលិស​ខេត្តសៀមរាប​ឃាត់​បុរស​ម្នាក់​ពីបទ​រំលោភ​ក្មេងស្រី​អាយ​១៥​ឆ្នាំ​

​    ​សៀមរាប​៖ បុរស​ម្នាក់​ត្រូវបាន​បាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​។​

​    ​លោក​វរៈសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការរង ជា​ប្រធានការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ម៉ៅ ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ជនសង្ស័យ​ខាងលើ​ត្រូវបាន​ប៉ូ​លស​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​ស្រែក​ឱ្យជួយ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។​

​    ​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់