adverise with khmeread Untitled 1

HIV ជិត​ព្យាបាល​ជា​ទាំងស្រុង​ហើយ បន្ទាប់ពី​ជំងឺ​នេះ "​បាត់ស្រមោល​" ពី​ឈាម​បុរស​អង់គ្លេស​ម្នាក់​

    ​បុរស​អង់គ្លេស​ម្នាក់​អាច​នឹង​ក្លាយជា​មនុស្ស​ទីមួយ​ក្នុង​ពិភពលោក​ដែលជា​សះស្បើយ​ពី​វីរុស​ហ៊ី​វ (HIV) ដោយ​ប្រើ​វិធី​ព្យាបាល​ថ្មី បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​ចំនួន​ប្រាំ​។ នេះ​បើតាម​ប្រភពព័ត៌មាន Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃទី ២ ខែតុលា​។ 

​    ​បុរស​អង់គ្លេស​វ័យ ៤៤ ឆ្នាំនេះ​គឺជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម ៥០ នាក់​ដែល​កំពុង​ទទួល​ការព្យាបាល​តាម​វិធី​ថ្មី ដើម្បី​កម្ចាត់​វីរុស​ហ៊ី​វ​ឱ្យ​អស់ពី​ឈាម​។ 

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់​កាសែត The Sunday Times ថា​បច្ចុប្បន្ន​វីរុស​ហ៊ី​វរ​ក​លែងឃើញ​ទាំងស្រុង​ពី​ក្នុង​ឈាម​របស់​បុរស​ម្នាក់​នោះ ហើយ​ប្រសិនបើ​វា​នៅតែ​រក​មិនឃើញ​របៀបនេះ​ទៀត នោះ​គាត់​នឹង​ក្លាយជា​អ្នកជំងឺ​ទីមួយ​ដែល​ព្យាបាល​ហ៊ី​វ​ជាសះស្បើយ​ទាំងស្រុង​។ 

​     លោក Mark Samuels នាយក​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការិយាល័យ​ស្រាវជ្រាវ​សុខភាព​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​និយាយថា "​នេះ​ជាការ​ប៉ុន​ប៉ុង​យ៉ាង​យកចិត្តទុកដាក់​លើកទីមួយ​ដើម្បី​ព្យាបាល​ហ៊ី​វ​ឱ្យ​ជាសះស្បើយ​ទាំងស្រុង​។ យើង​កំពុង​ស្វែងរក​លទ្ធភាព​ពិតប្រាកដ​ក្នុង​ព្យាបាល​ហ៊ី​វ​។ នេះ​ជាការ​ប្រឈម​ដ៏​ធំ ហើយ​វា​នៅ​ជា​ដំណាក់កាល​ដំបូង​នៅឡើយ​ទេ ប៉ុន្តែ​វា​មាន​ភាពជឿនលឿន​ទៅមុខ​គួរឱ្យកត់សម្គាល់​"​។ 

​    ​ការស្រាវជ្រាវ​នេះ​កំពុង​អនុវត្ត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Oxford, Cambridge, Imperial College London, University College London និង King's College London៕

​ប្រភព​៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់