adverise with khmeread Untitled 1

បែកធ្លាយ​: Donald Trump ធ្លាប់​បង្ហាញមុខ​ក្នុង​រឿង​សិច​

    ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ Donald Trump បានបង្ហាញ​ខ្លួន​មួយ​វគ្គ​ក្នុង​វីដេអូ​សិច​ផលិត​ដោយ​ក្រុមហ៊ុន Playboy​។ នេះ​បើតាម​ប្រភពព័ត៌មាន Independent ចេញផ្សាយ​កាលពី​ថ្ងៃទី ១ ខែកញ្ញា​។ 

​    ​វីដេអូ​ឆ្នាំ ២០០០ ថត​ដោយ​ផលិតកម្ម VHS ចំណងជើង​ថា "Video Centerfold" បានបង្ហាញ​ប្លង់​មួយ តែ​គ្មាន​សកម្មភាព​សិច​ទេ ដែល​ក្នុងនោះ​លោក Trump ត្រូវបាន​ហែហម​ដោយ​តារា Playboy ជាច្រើន និង​មាន​គាស់​ស្រា​សាំ​ប៉ា​ញ ហើយ​បាញ់​ពពុះ​ស្រា​សាំ​បាញ់​នៅក្នុង​រថយន្ត​មួយ​របស់ Playboy នៅតាម​ផ្លូវ​ក្នុង​បុរី​ញូវយ៉ក​។ 

​    ​ឃ្លី​ប​វីដេអូ​នេះ​ត្រូវបាន​កាសែត Buzzfeed News យក​ពី​ហាង​លក់​ឌី​ស​អាសអាភាស​មួយ​នៅ​សង្កាត់ Buffalo ក្រុង​ញូវយ៉ក​។ កាសែត​នេះ​បាន​ពណ៌នា​ទិដ្ឋភាព​ផ្សេងទៀត​ក្នុង​ភាពយន្ត​នេះ​ថា​មាន "​ស្រីៗ​ស្រាត​ននលគក ថត​កាច់រាង​ស្រើបស្រាល រាំ​ស្រាត ស្ទាបអង្អែល​ប្រដាប់ភេទ​ខ្លួនឯង ត្រដុស​អង្អែល​គ្នា​ទៅវិញទៅមក លុ​ញ​ចុង​សុដន់ ងូតទឹក​ស្រាត​រួមគ្នា​ទាំង​ហ្វូង បន្ទាប់មក​ទើប​ស្លៀកពាក់​ឈុត​ប្រពៃណី​"​។​

​    ​ការទម្លាយ​រឿង​សម្ងាត់​នេះ​ធ្វើឡើង​ក្រោយពី​លោក Donald Trump ចោទ​អតីត​បវរកញ្ញា​ចក្រវាល Alicia Machado ដែលជា​អ្នកគាំទ្រ​លោកស្រី Hillary Clinton និង​ជា​អ្នក​រិះគន់​លោក Trump ជា​យូរ​ឆ្នាំ​មក​នោះ ថា ធ្លាប់​ថត​សិច​។ ហើយ​ការទម្លាយ​ដំណឹង​នេះ​អាច​ជាការ​វាយបក​ត្រឡប់​ទៅ Trump ជាការ​សងសឹក​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់