នាង Noor Tagouri អាយុ ២២ ឆ្នាំ អ្នករាយការណ៍ព័ត៌មានមួយរូបឱ្យប៉ុស្តិ៍ ABC របស់អាមេរិក មានមហិច្ឆតាក្លាយជាស្ត្រីមូស្លីមគ្រងស្បែមុខហ៊ីចាប់ (Hijab) ដំបូងគេដែលបង្ហាញមុខលើទស្សនាវដ្តីអាសអាភាស Playboy។
សម្រាប់លេខចេញផ្សាយខែតុលានេះ ទស្សនាវដ្តី Playboy ដែលល្បីខាងតារាស្រាត និងរឿងអាសអាភាសមួយនេះ នឹងបង្ហាញស្ត្រីមូស្លីមទីមួយរបស់ខ្លួន ដែលគ្រងឈុតហ៊ីចាប់។ នេះសបញ្ជាក់ថា ទាំងបុរសនិងស្ត្រី "ហ៊ានប្រថុយធ្វើគ្រប់អ្វីៗទាំងអស់ សូម្បីជីវិតខ្លួនឯងដើម្បីធ្វើអ្វីដែលខ្លួនស្រឡាញ់"។
ទោះបីទស្សនាវដ្តី Playboy ពិតជាអនុញ្ញាតស្លៀកពាក់ជិតទាំងស្រុងនៅក្នុងទស្សនាវដ្តីរបស់ខ្លួនក្តី ក៏ប៉ុន្តែការបង្ហាញមុខរបស់នាង Noor Tagouri កូនអាមេរិកកាត់លីបង់ក្នុងទស្សនាវដ្តីនេះបានទទួលការរិះគន់ក៏មិនណយដែរ។
អត្ថបទមួយចេញផ្សាយលើទស្សនាវដ្តីអនឡាញឈ្មោះថា The Muslim Vibe បានលើកឡើងថា "Playboy គឺមានន័យស្មើរឿងអាសអាភាស"។
តាំងពីនាង Tagouri ធ្វើយុទ្ធនាការមួយដើម្បីឱ្យខ្លួននាងបានរះត្រដែតក្នុងអាជីពរបស់នាងក្នុងឆ្នាំ ២០១២ មកនោះ នាងបានទាក់ទាញអ្នកគាំទ្រលើ Instagram ដល់ទៅ ១៦៩.០០០ នាក់៕
