Untitled 1

អ្នកបើក​បរមុខ​ក្រហម​គ្រប់គ្នា ពេល​ផ្ទាំង​ប៉ាណូ​កណ្តាល​ក្រុង​ហ្សា​ការ​តា បង្ហាញ​វីដេអូ​សិច​ទាំង​កណ្តាល​ថ្ងៃ​

    ​អ្នក​ឆ្លងកាត់​តាម​ក្រុង​ជាច្រើន​នាក់​បាន​ភ្ញាក់ផ្អើល​នៅពេល​វី​ដូ​មួយ​នៅលើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​បានបង្ហាញ​រឿង​អាសអាភាស​។​

​    ​រឿង​នៅលើ​ផ្ទាំង​នោះ​ត្រូវបាន​គេ​ជឿថា ជា​រឿង​សិច​ជប៉ុន​ដោយ​សំអាង​លើ​ចំណងជើង ខណៈ​រឿងនេះ​បានបង្ហាញ​ទៅកាន់​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​អស់​ប៉ុន្មាន​នាទី​នៅឯ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​១​តុលា​។​

​    ​យ៉ាងណាក្តី ប្រធាន​ភ្នាក់ងារ​ទំនាក់ទំនង និង​ព័ត៌មាន​គឺ​លោកស្រី Lestari Ady Wiryono បាន​ប្រាប់​វេ​ប​សាយ Jakarta Post ថា ការិយាល័យ​របស់គាត់​បាន​ផ្តាច់​ចរន្ត​អគ្គីសនី​ភ្លាមៗ​ពី​ផ្ទាំង LED នេះ បន្ទាប់ពី​មានការ​រាយការណ៍​ពី​សាធារណជន​។​
​    ​
​    ​ការ​រិ​យា​ល័យ​របស់​លោកស្រី និង​អង្គភាព​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ប៉ូលិស​ទីក្រុង​ហ្សា​ការ​តា​បាន​ពិនិត្យ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន PT. Transito ដើម្បី​សួរនាំ​ពី​ព័ត៌មាន​ទាក់ទង​នឹង​ការ​បញ្ចាំង​រឿង​សិច​នេះ​។​

​    ​ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​លទ្ធភាព​ដែលថា​ផ្ទាំង​ប៉ាណូ​នេះ​ត្រូវ​ពួក Hacker ចូល​អុកឡុក​ផងដែរ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់