adverise with khmeread 1

លោក Simon Cowell អ្នក​ដាក់ពិន្ទុ​ក្នុង​កម្មវិធី X Factor រហែក​ខោ​លេច "​អា​ច្រ​ម៉ក់​"?

    ​កាលពី​ថ្ងៃទី ០១ ខែកញ្ញា​នេះ លោក Simon Cowell បានធ្វើឱ្យ​ទស្សនា​កម្មវិធី X Factor ជាច្រើន​មានការ​ភ្ញាក់ផ្អើល​នៅពេល​មាន​អ្វីមួយ​ហាក់​លេច​ចេញពី​ខោ​របស់គាត់​។​

​    ​ខណៈ​បុរស​ដ៏​សំខាន់​ក្នុង​វិស័យ​ចម្រៀង​រូបនេះ​បាន​អង្គុយ​នៅ​កណ្តាល​ដោយ​អមដោយ​នាង Mel B និង​នាង Emma Bunton អំឡុង​ដំណាក់កាល Judges' Houses របស់​កម្មវិធី X Factor មាន​របស់​ចម្លែក​មួយ​បាន​លេច​ចេញពី​ខោ​របស់គាត់​។​

​    ​គេ​ដឹង​ហើយ​ថា របស់​ដែល​លេច​ចេញពី​ខោ​របស់គាត់​នោះ​គឺជា​មេជើង ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ជាច្រើន​បាន​យក​រឿងនេះ​មក​ជជែក​វែកញែក​ហុយផ្សែង​ទ្រលោម​។​

​    ​អ្នកប្រើប្រាស់​ខ្លះ​និយាយថា លោក Simon Cowell ជក់​ចិត្តនឹង​ការជ្រើសរើស​តារាចម្រៀង​ខ្លាំងពេក​រហូត​ទាល់តែ​ភ្លេច​ថា ខ្លួន​លោក​លេចចេញ​អា​ច្រ​ម៉ក់​ពី​ខ្លួន​លោក​។ អ្នក​ខ្លះទៀត​បានសរសេរថា "​នៅពេល​លោក Simon ប្រាប់​ឱ្យ​នាង (Emma) កុំឱ្យ​ផាត់មុខ ចុះ​ហេតុអ្វី​បានជា​នាង​មិន​ប្រាប់​គាត់​ថា គាត់​លេច​អី​នោះ​ចេញមក​ផង​?"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់