adverise with khmeread 1

ទិដ្ឋភាព​កម្រ ខ្លាឃ្មុំ​ផេ​ន​ដា​បី​ក្បាល​ឈ្លោះ​វាយតប់​គ្នា​

​    ​ខ្លាឃ្មុំ​ផេ​ន​ដា​មួយ​ក្បាល​បាន​ធ្លាក់​ពីលើ​ដើមឈើ​ហើយ​បាន​បង្កជម្លោះ​ជាមួយ​ខ្លាំ​ឃ្មុំ​ដទៃទៀត នៅក្នុង​វីដេអូ​មួយ​ដែល​ចាប់បាន​ដោយ​កា​ម៉េ​រា​សុវត្ថិភាព​នៅឯ​ធនធានធម្មជាតិ​ចិន​មួយ​។​

​    ​វី​ដូ​ខាងក្រោម​នេះ​បង្ហាញ​ពី​សកម្មភាព​ខ្លាឃ្មុំ​ដ៏​ធំ​មួយ​បាន​ធ្លាក់​មកលើ​ដី​ទាំង​ភ្នែន​បន្ទាប់ពី​មែកឈើ​បាន​បាក់​នៅឯ​ឧទ្យាន​ធនធានធម្មជាតិ​ខ្លាឃ្មុំ​ផេ​ន​ដា Wolong ខណៈ​វា​កំពុង​កាច់​ឫស្សី​ស៊ី​។​

​    ​ខ្លាឃ្មុំ​ពីរ​ផ្សេងទៀត​ដែល​បាន​ភ្ញាក់ផ្អើល​ចំពោះ​ការធ្លាក់​នេះ បាន​ព្យាយាម​ដណ្តើម​ឫស្សី ប៉ុន្តែ​បញ្ហា​នេះ​បាន​បង្កឱ្យមាន​ជម្លោះ​ដ៏​តូច​មួយ​។ ខណៈ​ខ្លាឃ្មុំ​ទាំងបី​កំពុង​ដំ​ណ្តើ​ម​ឫស្សី​គ្នា គេ​ឃើញ​ផេ​ន​ដា​ទី​បួន​បាន​ចូលខ្លួន ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​មានរឿង​អ្វី​បាន​កើតឡើង​បន្តទៀត ព្រោះ​ឃ្លី​ប​វីដេអូ​សុវត្ថិភាព​នេះ​ថត​មិន​អស់​នូវ​ព្រឹត្តិការណ៍​ទាំងមូល​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់