adverise with khmeread 1

លួចស្លាកលេខរថយន្តគេពាក់រថយន្តខ្លួនឯងប៉ូលិសឃាត់ខ្លួន

    ភ្នំពេញ ៖ មន្ត្រី​បរិស្ថាន​ម្នាក់​សង្ស័យ​លួច​ស្លាក​លេខ​រថយន្ត​គេ​ពាក់​រថយន្ត​ខ្លួនឯង​ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ថ្ងៃទី​០៩​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​និង ៣០​នាទី​បន្ទាប់ពី​ពាក់ព័ន្ធ​ក្នុង​អំពើ​លួច​កាល​ថ្ងៃទី​២១​កក្កដា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៦ និង​៣០​នាទី​កន្លងទៅ នៅ​ចំណុច​មុខផ្ទះ​លេខ​១៣០​អឺ​០​ផ្លូវ​លេខ​១៣៦ ភូមិ​១០ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ ។​
   ប៉ូលិស​និយាយថា  ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ទេព សី​ុ​ណូ​រ៉ា  ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះសីហនុ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយ​ចាប់យក​វត្ថុតាង​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ពណ៌​ស្ករ​ស៊េរី​២០០៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-9099(​ស្លាក​លេខ​ចោរលួច​ពី​រថយន្ត​ម៉ាក​ម៉ុង​តេ​រ៉ូ ពណ៌​បៃតងខ្ចី ។​
    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ចាន់ សុផល ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​មុខរបរ​ម​ន្រី្ត​ចូលនិវត្តន៍​ស្នាក់​នៅផ្ទះ​លេខ​១៣០​អឺ​០ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​។​
    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់